Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

នាយកដ្ឋាន សុខភាពសត្វ បើកសិក្ខាសាលាស្តីពី ការចែករំលែក បទពិសោធន៍ ដល់ភ្នាក់ងារសុខភាពសត្វភូមិ

ភ្នំពេញ៖ លោកស្រី អុក សាវិន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានបើក សិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធន៍ ភ្នាក់ងារសុខភាពសត្វភូមិ លើសេវាផ្គត់ផ្គង់បរិក្ខាបសុពេទ្យ និងភ្ជាប់បណ្តាញទីផ្សារជាមួយអ្នកផលិត អ្នកផ្គត់ផ្គង់ និងការផ្តល់សេវាកម្ម របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។

ក្នុងសិលក្ខាសាលានេះ មានការ អញ្ជើញចូលរួមពី លោក​ ឈឹម វិជរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង   ព្រមទាំងអនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និង ភ្នាក់ងារសុខភាព សត្វភូមិ តាមបណ្តាខេត្តនានា កម្មវិធីគាំទ្រថវិកា ដោយសហភាពអឺរ៉ុប។ នេះបើតាមបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top