Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កូឡំប៊ី នឹងរៀបចំកិច្ច ប្រជុំជាមួយអេក្វាឌ័រ និងប៉េរូ ស្តីពីបញ្ហាជនអន្តោប្រវេសន៍ វេណេហ្ស៊ូអេឡា 

បរទេស៖ មន្ត្រីមកពី ប្រទេសកូឡំប៊ី អេក្វាឌ័រ និងប៉េរូ តាមសេចក្តី រាយការណ៍ នឹងជួបប្រជុំគ្នា ក្នុងទីក្រុង Bogota នៅសប្ដាហ៍ក្រោយ ដើម្បីស្វែងរកដំណោះស្រាយ ចំពោះកំណើនជនអន្តោប្រវេសន៍វេណេហ្ស៊ូអេឡា ដែលកំពុងសម្រុកចូលទៅក្នុង បណ្ដាប្រទេសអាមេរិក ខាងត្បូង ដើម្បីគេចពីវិបត្តិសេដ្ឋកិច្ច ក្នុងប្រទេសធ្ងន់ធ្ងរ។ 

ប្រធានអាជ្ញាធរអន្តោប្រវេសន៍ នៃប្រទេសកូឡំប៊ី លោក Christian Kruger បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសទាំង៣ នឹងជួបប្រជុំគ្នានៅថ្ងៃចន្ទនិងថ្ងៃអង្គារ ដើម្បីពិភាក្សា អំពីបញ្ហាដែលបង្កឡើង ដោយប្រជាជនវេណេហ្ស៊ូអេឡា រាប់ពាន់នាក់ឆ្លងព្រំដែនក្នុងមួយថ្ងៃៗ និងអំពីផលប៉ះពាល់នៃការគ្រប់គ្រង លិខិតឆ្លងដែន ដែលប្រទេសប៉េរូ និងអេក្វាឌ័រ អនុវត្តនាពេលថ្មីៗនេះ។ 

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ លោក Kruger បាននិយាយយ៉ាងដូច្នេះថា “ការធ្វើចំណាកស្រុកដ៏ធំរបស់ពលរដ្ឋ វេណេហ្ស៊ូអេឡា មិនមែនជាបញ្ហាផ្ដាច់មុខរបស់ ប្រទេសកូឡំប៊ី ប៉េរូ អេក្វាឌ័រ ឬក៏ប្រទេសតែមួយនោះទេ ហើយនេះគឺជាបញ្ហាក្នុងតំបន់មួយ ដែលយើងត្រូវតែដោះស្រាយ”៕ 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top