Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

នាយករដ្ឋមន្ត្រី កាណាដានិយាយថា កំពុងចរចាការ ទូតជាមួយ អារ៉ាប៊ីសាអូឌីត 

បរទេស៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយនៅថ្ងៃ ព្រហស្បតិ៍ថា រដ្ឋាភិបាលរបស់លោក កំពុងតែធ្វើកិច្ចចរចា ការទូតជាមួយអារ៉ាប៊ីសាអូឌីត ប៉ុន្តែមិនបានដកក្តីព្រួយបារម្ភ របស់លោក ស្តីពីសិទ្ធិមនុស្សនោះទេ បន្ទាប់ធ្លាក់ចូលក្នុងជម្លោះរយៈពេល ២សប្ដាហ៍ ជុំវិញការអំពាវនាវរបស់ទីក្រុងអូតាវ៉ា ឲ្យមានការដោះលែងសកម្មជន អារ៉ាប៊ីសាអូឌីត ដែលជាប់ឃុំ។ 

ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅខេត្ត British Columbia លោក Trudeau បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា “យើងនៅបន្តធ្វើការចរចា ការទូតជាមួយអារ៉ាប៊ីសាអូឌីត ហើយខ្ញុំគិតថា វាសំខាន់ ដែលត្រូវមានចំណង ទាក់ទងវិជ្ជមាន ជាមួយបណ្ដាប្រទេសនៅជុំវិញ ពិភពលោក”។ 
“ស្របពេលជាមួយគ្នានេះដែរ យើងបានបង្ហាញនូវក្តីព្រួយបារម្ភរបស់យើង ចំពោះការកាត់ទោសដែលធ្វើឡើងដោយអារ៉ាប៊ីសាអូឌីត គឺក្តីព្រួយបារម្ភរបស់យើង សម្រាប់ការការពារសិទ្ធិមនុស្ស និងតម្លៃរួមគ្នារបស់យើង នៅទូទាំងពិភពលោក”៕ 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top