Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កាតា​ ប្រកាសជំនួយ សង្គ្រោះបន្ទាន់​ សម្រាប់ឥណ្ឌូនេស៊ី​ ក្រោយរញ្ជួយដី​វាយ ប្រហារកោះ​ Lombok 

ដូហា៖​ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករាយការណ៍ ថាអឌ្ឍចន្ទក្រហមកាតា Qatar (QRC) បានប្រកាសផ្តល់ជំនួយ សង្គ្រោះបន្ទាន់ចំនួន ២០ម៉ឺនដុល្លារដល់ជនរងគ្រោះ នៃការរញ្ជួយដីកាលពីពេលថ្មីៗនេះនៅកោះ Lombok ប្រទេសឥណ្ឌូនេស៊ី​ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០១៨។

ទីភ្នាក់ងារព័ត៌មាន Qatar បានរាយការណ៍ថា QRC នឹងផ្តល់ទំនិញសង្គ្រោះមិនមែន ម្ហូបអាហាររាប់បញ្ចូលទាំង កញ្ចប់ស្បៀង​ ដូចជាជ័រប្លាស្ទិក​ ភួយមុង​ និងធុងទឹក​ ដែលជាទឹកស្អាតសម្រាប់ ជនរងគ្រោះដោយការរញ្ជួយ ដីនៅឥណ្ឌូណេស៊ី។

របាយការណ៍នេះបានឱ្យដឹងថា​ ជំនួយកាតាក៏នឹងរួមមានការផ្តល់ ជំនួយជាលើកទី១​ អនាម័យផ្ទាល់ខ្លួន​ និងកញ្ចប់យល់ដឹងដល់ក្រុមគ្រួសារ​ ដែលរងផលប៉ះពាល់ចំនួន ៧០០គ្រួសារ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top