Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

បុគ្គលិកខ្មែរថែមស៍ ជួបគ្រោះថ្នាក់ ចរាចរណ៍ នៅម្ដុំសង្កាត់បឹងត្របែក 

ភ្នំពេញ៖ បុគ្លលិក បម្រើឲ្យសារព័ត៌មានខ្មែរថាមស៍ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសនិងការខូចខាត មធ្បោបាយធ្វើដំណើរ ទាំងស្រុក តែសំណាងមិនប៉ះពាល់ ដល់អាយុជីវិត ករណីគ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើងកាល ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅម្ដុំសង្កាត់បឹងត្របែក ខណ្ឌចំការមក រាជធានីភ្នំពេញ។ 

បើយោងតាមបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ លោក khy Sovuthy បម្រើការងារនៅ កាសែតខ្មែរថែមស៍  បានឲ្យដឹងនៅ ថ្ងៃទី២៤សីហា នេះថា "ខ្ញុំបាទ ឃី សុវុឌ្ឍី ធ្វើការនៅកាសែត ខ្មែរថែមស៍ បានជួបគ្រោះថា្នក់ចរាចរណ៍ កាលពីថ្ងៃព្រហស្បត៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ នៅម្ដុំលូទឹកស្អុយ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឡានឡង់រ៉ូវ៉េ ព័ណ៌ស ស្លាកលេខ ភ្នំពេញ 2AI 7688 បានបុកម៉ូតូខ្ញុំ ពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយ បណ្ដាលឲ្យខ្ញុំបាទ របួសចំដៃនិងជើង មិនប៉ះចំក្បាលទេ ដោយសារបានមួកសុវត្ថិភាពការពារ ហើយឡានបានបើករត់ ប៉ុន្តែថតបានស្លាកលេខឡានបាន"។ 

លោកបន្តថា "ប៉ុន្តែម៉ូតូត្រូវខូចទាំងស្រុក ឥឡូវនេះខ្ញុំអត់ម៉ូតូជិះធ្វើការទេ ដោយសារមានតែម៉ូតូនេះផង មិនដឹងគិតយ៉ាងណាទេ"៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top