Sunday, Dec 8th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អ៊ីរ៉ង់ច្រានចោល សំណើពិភាក្សា របស់លោក ត្រាំ ថាជាការយល់សប្តិ គ្មានគុណតម្លៃ

បរទេស៖ មន្ត្រីជាន់ខ្ពស់និង មេបញ្ជាការអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ តាមសេចក្តីរាយការណ៍ បានទាត់ចោលសំណើ នូវពិភាក្សាគ្នាដោយគ្មាន លក្ខខណ្ឌពីមុនរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ  ថាគ្មានតម្លៃ និងជាការយល់សប្តិ ដោយនិយាយថា ពាក្យរបស់លោក ផ្ទុកគ្នានឹងទង្វើនៃការដាក់ ទណ្ឌកម្មជាថ្មី លើទីក្រុងតេអេរ៉ង់។ 

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន គួរតែស្តីបន្ទោសខ្លួនឯង ដែលបញ្ចប់កិច្ចពិភាក្សាគ្នា ជាមួយទីក្រុងតេអេរ៉ង់ នៅអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែ ហើយការគម្រាមកំហែង និងទណ្ឌកម្ម នឹងគ្មានបានការនោះឡើយ។ 

ចំណែកមន្ត្រីនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់វិញ ក៏បាននិយាយដែរថា សំណើសុំចរចាគ្នាជាមួយទីក្រុងតេអេរ៉ង់របស់លោក ត្រាំ គឺផ្ទុយគ្នាទៅនឹងទង្វើរបស់លោក ដោយទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ និងដាក់សម្ពាធ លើប្រទេសដទៃទៀត ឲ្យជៀសវាងធ្វើជំនួញជាមួយសាធារណរដ្ឋឥស្លាម៕ 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top