Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

Update៖ សមត្ថកិច្ច​បញ្ជាក់ថា ​បុរសមានវិបត្តិផ្លូវចិត្ត ​រត់ចូលរថភ្លើងត្រូវកិនស្លាប់

ភ្នំពេញ ៖ សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា បុរសម្នាក់មានវិបត្តិផ្លូវចិត្ត ខណៈកំពុងដេកលើប៉ៅអីក្រោមដើមឈើ ពេលឮសំឡេង រថភ្លើងបានមកដល់បុរសរូប​នោះ បានលោតចូលរថ្លូវរថភ្លើង បណ្តាលឲ្យកិនដាច់ខ្លួនជាពីរ ស្លាប់ភ្លាប់ៗ។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅសង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ថា ពីបុរសម្នាក់ត្រូវជាប្អូនធម៌ បុរសដែលបានស្លាប់ បានឲ្យដឹងថា នៅថ្ងៃកាលពីម៉ោង៦ព្រឹកជនរងគ្រោះបាន រត់ពីផ្ទះសំណាក់មួយកន្លែង មករករូបគេនៅឯងផ្លូវរថភ្លើង ដោយជនរងគ្រោះបានប្រាប់ថា​ មានគេតាមចាប់ ដោយព្រឹកឡើង ជន​រងគ្រោះបានដេកក្នុងផ្ទះក្នុងសភាពដូចខ្មោចចូល មិនមាត់មិនកអីទាំងអស់ រហូតដល់វេលាម៉ោងកើតហេតុ ជនរងគ្រោះបានឮសំឡេង រថភ្លើង ក៏បានស្ទុះក្រោកឡើង បើទោះជាមានអ្នកឃាត់ក៏ឃាត់មិនបានដែរ ។ ខណៈពេលរថភ្លើងមកដល់ជនរងគ្រោះ បានលោតចូល ផ្លូវរថភ្លើង បណ្តាលឲ្យកិនដាច់ជាពីរកំណាត់តែម្តង ។

លោកបានបន្តថា ជនរងគ្រោះមានឈ្មោះ ស៊ន សុវណ្ណកា អាយុ៣៦ មុនរបរសមាជិកសហជីប ។

ចំពោះករណីនេះដែរ លោកអភិបាលរងខណ្ឌទួលគោក ក៏បានទៅដល់កន្លែងកើតហេតុ និងបានធ្វើការផ្តាំផ្ញើរ ដល់ប្រជាពលរដ្ឋនៅ ក្បែរនិងផ្លូវរថភ្លើង គួរមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវនៅឲ្យឆ្ងាយពីផ្លូវ នៅពេលដែលរថភ្លើងកំពុងបើកបរ ព្រោះវាអាចនិងស្រូប ដោយកម្លាំងខ្យល់ ។​ ​

គួរបញ្ជាក់ថា រថភ្លើងបានចេញចំណត ដើម្បីទៅដឹកភ្ញៀវ នៅប្រលានយន្តហោះ ។ ក្រោយពេលកើតហេតុ សពត្រូវបានរថយន្តដឹកសព មកដឹកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top