Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ក្មេងទំនើង ប្រើដាវសាំមូរ៉ៃ ១៥នាក់ ត្រូវកម្លាំងនគរបាលបង្ក្រាប នៅស្រុកបន្ទាយមាស

កំពត៖ ក្មេងទំនើងដែលមាតាបីតាអប់រំមិនស្តាប់ ដើរអុកឡុកក្នុងភូមិសាស្ត្រ ប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់សង្គម ត្រូវកម្លាំងនគរបាលស្រុកបន្ទាយមាស បង្ក្រាបបាន នៅថ្ងៃ ត្រង់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ចំណុចមុខវិទ្យាលយ័ទូកមាស ស្ថិតក្នុងភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ 

មន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ក្មេងទំនើងទាំង១៥នាក់ ដែលឃាត់ខ្លួននោះ គឺមានអាយុចន្លោះ ពី១៦ឆ្នាំ ទៅដល់១៨ឆ្នាំ ក្រុមក្មេងទំនើង បានធ្វើសកម្មភាព រកវាយ និងដេញកាប់សិស្សសាលាវិទ្យាល័យទូកមាស ក្រោយពីមានបណ្តឹង កម្លាំងបានចុះទៅដល់កន្លែងកើតហេតុ ឈានទៅឃាត់ខ្លួនបានភ្លាមៗតែម្តង និងដកហូតជាក់ស្តែង បានកាំបិតចំនួន៦ដើម។ 

បច្ចុប្បន្នក្មេងទំនើងទាំង១៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ដើម្បីកសាងសំណុំរឿង បញ្ជូនតាមនីតិវិធីច្បាប់៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top