Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អ្នកខេត្តកំពង់ឆ្នាំង ឆ្នាំនេះ រាប់ម៉ឺននាក់ សប្បាយជុំគ្នា ក្នុងព្រឹត្តិការណ៍ សង្ក្រាន្តឆ្នាំថ្មី

កំពង់ឆ្នាំង៖ រយៈពេល៣យប់៤ថ្ងៃ អំឡុងថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋរាប់ម៉ីននាក់នៅក្នុងខេត្ត កំពង់ឆ្នាំង បានចូលរួមយ៉ាងច្រើនកុះករ និងសំដែងទឹកចិត្តសប្បាយរីករាយក្រៃលែង ខណៈពួកគាត់ធ្វើដំណើរមកពីបណ្ដាខេត្តនានាមកចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ។

អ្នកខេត្តកំពង់ឆ្នាំ ម្នាក់ៗលាន់មាត់ថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ ពិតជាសប្បាយខ្លាំងមែន ពោលគឺលើសឆ្នាំរាល់ដង នោះក៏ដោយសារតែ តាមការណែនាំរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ឲ្យគណៈកម្មការៀបចំកម្មវិធីអោយមានលេងល្បែងប្រជាប្រិយ៍ ចោលឈូង និងរាំកំសាន្ត ដោយឡែកនៅពេលយប់មានកម្មវិធីខនស៊ើត ដែលសម្ដែដោយតារាល្បីៗសម្រាប់ទស្សនាកំសាន្តផងដែរ។

ព្រមជាមួយកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងបញ្ជាការពារ សន្តិសុខ សណ្ដាប់ឆ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋបានកំសានសប្បាយ ហើយកម្មវិធីសង្ក្រានៅខេត្តកំពង់ឆ្នាំងនាឆ្នាំនេះ នឹងបញ្ចប់នៅថ្ងៃទី២០ ខែមេសាឆ្នាំ២០១៧ខាងមុខនេះ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top