Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

Chelsea ហ៊ានចំណាយ ដល់ទៅ១០០លានផោន សម្រាប់ កីឡាករឆ្នើម២រូបរបស់ Everton

Everton ដែលកំពុងស្ថិតនៅក្នុង បញ្ហាប្រឈមមុខទៅ នឹងការបាត់បង់កីឡាករ ខ្សែប្រយុទ្ធដ៏សំខាន់ម្នាក់ នៅពេលដែលLukaku ខ្សែ ប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិកវ័យ២៣ឆ្នាំបាន ធ្វើការបដិសេធក្នុងការ បន្តកុងត្រាជាមួយនឹងក្លឹបកាល ពីថ្ងៃអង្គារកន្លងទៅនេះ។

គ្រូបង្វឹកក្លឹបEvertonលោកRonald Koemanរូបនេះក៏កំពុងព្រួយបារម្ភពីអនាគតរបស់ខ្សែបម្រើឆ្នើមBarkleyផងដែរ ដោយសារតែកុងត្រាចាស់របស់កីឡាកររូបនេះនៅសល់តែ១២ខែទៀតប៉ុណ្ណោះផងដែរ។

ក្រៅតែពីក្លឹបយក្សនៅអេស្បាញនិងអ៊ីតាលីដែលកំពុងរងចាំមើលស្ថានការណ៍របស កីឡាករ Lukaku នោះក្នុងនោះក្លឹបតោខៀវChelsea ដែលកំពុងនាំមុខគេក្នុងតារាងពានរង្វាន់អង់គ្លេសនោះត្រូវបានគេជឿជាក់ថាបានត្រៀមលុយ១០០លានផោនរួចជាស្រេចដើម្បីនាំយកកីឡាករ ទាំងពីរមកកាន់ Stamford Bridgeនារដូវក្តៅនេះ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top