Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សិង្ហបុរី និងម៉ាឡេស៊ី រួមគ្នាធ្វើសមយុទ្ធ សម្អាតសារធាតុគីមី កំពុបក្នុងដែនសមុទ្រ

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៨ថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមការងារមកពីបណ្តា អង្គភាពពាក់ព័ន្ធនឹងបរិស្ថានរបស់ ប្រទេសសិង្ហបុរី និងក្រុមការងារមកពី ម៉ាឡេស៊ី បានរួមគ្នាធ្វើលំហាត់សមយុទ្ធនៅដែនសមុទ្រ ដើម្បីធ្វើការបោសសម្អាតសារធាតុគីមី ដែលកខ្វក់កំពុបក្នុងសមុទ្រ ។

សមយុទ្ធនេះត្រូវបានគេដឹងថា បានធ្វើឡើងនៅច្រកខាងកើត នៃក្រុង Johor ដែលជាផ្នែកមួយស្ថិតនៅដែនទឹករបស់ ប្រទេសសិង្ហបុរី ដែលមាននាវាចំនួន៧គ្រឿង និងមន្ត្រីចូលរួម៥០នាក់មកពីអាជ្ញាធរ ដែនសមុទ្រ និងកំពង់ផែសិង្ហបុរី (MPA) និងទីភ្នាក់ងារបរិស្ថានជាតិ (NEA) ។ ពួកគេត្រូវបានចូលរួម ជាមួយនាយកដ្ឋាននាវាជើងទឹក របស់ម៉ាឡេស៊ី (MDM) ។

សកម្មភាពនៅក្នុងពេលធ្វើលំហាត់ សមយុទ្ធនេះដែរ គឺជាការពិសោធន៍ ទៅលើប្រតិកម្មភ្លាមៗ ក្រោយពីរថយន្តដឹកប្រេងគីមី មួយគ្រឿង និងនាវាដឹកជញ្ជូនរថពាសដែក បានបុកគ្នា ពីតំបន់ប៉ូលូអ៊ីន ដែលធ្វើឲ្យធ្យូងថ្មីប្រមាណ ៥០០តោន ដែលជាវត្ថុរាវគ្មានជាតិខ្លាញ់ និងអាចបង្កឲ្យឆេះបាននៅលើផ្ទៃនៃដែនសមុទ្រ ។

អាជ្ញធរបានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ការរួមគ្នានេះបានបង្ហាញអំពីរបៀបដែលក្រុមអាជ្ញាធរបានឆ្លើយតបទៅនឹងអ្វីដែលក្រុមអ្នកភូមិ និងពលរដ្ឋនៅទីនោះប្រឈមនឹងផលប៉ះពាល់ ដោយសារឆួលក្លិនស្អុយ ដូចជាការធ្លាយប្រេងសាំងជាដើម ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top