Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ដល់ម្លឹង អាលីយ៉ា ធ្លាក់ខ្លួនឈឺដេក ពេទ្យគ្មាន អ្នកមើលថែរថែមទាំងគ្មាន លុយទិញបាយហូបទៅទៀត

ភ្នំពេញៈ កញ្ញា ​កែវ អាលីយ៉ា តារាធ្លាប់​គ្រងតំណែង​សិចស៊ីកំពុង​ធ្លាក់ខ្លួន​ឈឺសាច់​ឈាមធ្លាក់​ចុះស្គម​បណ្តើរៗ​តែសាច់ ញាតិ​ គ្មានអ្នក​ណា​ទៅមើល​ថែរ ថែមទាំងគ្មានលុយទិញបាយ ហូបនោះទេ ។

​តារាស្រីម្នាក់​នេះធ្លាប់​តែ​បង្ហាញ​រាងកាយ​ល្វតល្វន់​កាច់រាង​បញ្ចេញ​សាច់​លើ​ក្រោម​ដ៍សិចស៊ី​បែរ​ជា​ធ្លាក់​ខ្លួន​សម្រាកនៅ​មន្ទីរពេទ្យ​តែម្នាក់​ឯង​គ្មាន​ឃើញ​មនុស្ស​ជិត​ដិត​នៅ​ក្បែរ នាងសម្រាក​ពេទ្យច្រើន​ថ្ងៃ​គ្មានលុយ​កាក់​ចំណាយ​១ថ្ងៃៗ​កាន់តែ​ខើច​ឡើង​ សូម្បីចំណី​បាយ​សម្ល១ចាន​ត្រឹម​៣ពាន់រៀល​ក៍គ្មាន​លទ្ឋភាព​ទិញ​ពិត​ជា​ព្រហ្មលិខិត​ណាស់។

តាមប្រភព​អ្នកជិតដិត​ម្នាក់​ដែលបាន​ទៅដល់​មន្ទីរ​ពេទ្យកាល់​ម៉ែត​ទៅសួរសុខ​ទុក្ខ​ហើយ​សង្វែក​ពេល​នាងធ្លាក់​ខ្លួន​ហើយ​ដេក​នៅ​នឹងគ្រែ​ម្នាក់ឯង​គ្មាន​បងប្អូន​សាច់ញាតិនៅជិត​ដូចអ្នក​ជំងឺ​ផ្សេង ។ អាលីយ៉ាបានស្រក់ទឹកភ្នែក​ឃើញមាន​អ្នកជិត​ដិតម្នាក់​គត់​បានមក​សួរសុខទុក្ខ​នាង។

តារាធ្លាប់​ចែង​ចាំង​រូបនេះ​សូម្បី​តែឃ្លាន​ម្ជូរ​បាញ់សុង​​ក៍គ្មាន​លទ្ឋភាព​ទិញ។​ នាង​គ្មានសល់​អ្វីសូម្បី​តែ​ឆ្នាំង​សាកទូរស័ព្ទ​សំលៀក​បំពាក់​ក៍គ្មាន​បានអ្នក​ជិតដិតនោះ​ទិញ​អាវ​ជជុះ២​និង​ថ្មទូរស័ព្ទ​អោយវិញ។ តាមការ​អោយដឹង​អាលីយ៉ា មានជំងឺរលាក​ទងសួត​ហើយ​មុនមក​ដល់​កាល់ម៉ែត្រ​នាងបាន​ដេក​សម្រាក​ព្យាបាល​នៅសៀមរាប​ទើបតែ​មក​ភ្នំពេញ​បាន​មួយ​អាទិត្យ​ជាង។

សូមរំលឹកថា កញ្ញា អាលីយ៉ា ធ្លាប់បញ្ចេញរូបថត​ស្រាត​របស់នាង​ហើយ​ក្រោយ​ពីមិន​ទាន់​ទទួល​បាន​ពន្លឺយត្តិធម៌​ក្រោយ​ពីនាង​រង​អំពើហិង្សា ដោយការ​វាយធ្វើបាប​ពីបុរស​ម្នាក់អស់រយៈ​ពេលជាង២ឆ្នាំ​មក​ហើយ។ ក្រោយការព្រមាន​ដោះសម្លៀក​បំពាក់​ចេញពីខ្លួន​ដើម្បីទាម​ទារ​រកយុត្តិធម៌ ។

អស់រយៈពេល​ជាង២ឆ្នាំនេះ អាលីយ៉ា បានទន្ទឹងរងចាំ​យុត្តិធម៌​ប៉ុន្តែដោយសារ​តែគ្មាន​លុយ​ទើប​យុត្តិធម៌​មិនបាន​កើតមាន​ឡើង​សម្រាប់​នាង។ តារាស្រីរូបនេះ​ធ្លាប់​រំលឹកថា​កាលពី​ជាង២ឆ្នាំ​មុន​នាងត្រូវ​បាន​បុរសម្នាក់​ជាជនជាតិខ្មែរ​ សញ្ជាតិ​អាមេរិកកាំង​ម្នាក់​បាន​វាយ​ធ្វើបាប ហើយ​នាងបាន​ព្យាយាម​ស្វែងរកផ្លូវ​ច្បាប់ ដើម្បីជួយដោះស្រាយ​ប៉ុន្តែ​មិនទទួល​បាន​លទ្ធផល ព្រោះតែ​នាងមិនមាន​លុយ​គ្រប់គ្រាន់​ឲ្យទៅ​មន្ត្រី ដែល​ធ្វើ​ការងារ​នេះ។

នាងធ្លាប់ពោល​ទាំងទឹកភ្នែក​ថា ​នាងរស់​នៅក្នុង​ទុក្ខវេទនានេះ រយៈពេល​ជាងពីរឆ្នាំ​ហើយ ដែលមាន​ទាំង​ការឈឺចាប់ រោគផ្លូវចិត្ត ការសង្ស័យ ទាំង​ការខ្វះខាត​ចំណី​អាហារ ។

នាងបន្ត​ថា​ក្រៅពី​រងអំពើហិង្សា បានធ្វើឲ្យ​នាងបាត់បង់​មុខរបរ​គ្រា​ដែលអ្នក​បង្កមាន​សេរីភាព​ និងមាន​ឱកាស​ឌឺដងផ្លែផ្កា​ឲ្យ​នាងផងដែរ។ កន្លង​មានការមិន​ទម្លាយ​រឿងរ៉ាវឈឺចាប់​នេះ ព្រោះតែនាង​មិនចង់​ឲ្យក្រុម​គ្រួសារ​លំបាក ដោយសារ​នាង​ព្រោះតែ​នាងជ្រើស​រើស​មនុស្ស​ប្រុស​ម្នាក់ ដោយ​ខ្លួន​ឯង។ ប៉ុន្តែអ្វី​ដែលនាង​ចង់បាន​គឺចង់ឲ្យ​បញ្ចប់ការមាក់​ងាយ​ច្បាប់ នៅកម្ពុជា​ពីសំណាក់​បុរស​ម្នាក់​នោះ ហើយអ្វី​ដែលនាង​កាន់តែ​ពិបាក ទទួល​យក​បានគ្រា​ដែលរង​ហិង្សា បាត់បង់​ទ្រព្យសម្បត្តិ​ពីខ្លួន​អស់រលីង​ហើយ​ បែជាត្រូវរង​ការគាប​សង្កត់​ទាមទារ​លុយ ដើម្បី​បន្ត​និតិវិធីប្តឹង។

នាងក៍បង្ហាញសកម្មភាព​មនុស្សធម៌​ជាច្រើន​ដូចជា​ជួយមន្ទីរពេទ្យគន្ឋបុប្ឋា​ការចូលរួម​សម្តែង​កម្មវិធី "អង្គរសង្រ្កាន្ត" ជាដើម។ សង្ឃឹម​សមាគមសិល្បៈ​មានអ្នកនាង​ចនច័ន្ទលក្ខិណា ជាប្រធាន​ជ្រាប​ដំណឹងនេះ​និងមាន​ផែនការ​ខ្នះខ្នែង​ជួយដូច​កន្លង​មក​ព្រោះ​ធ្វើបុណ្យទាន់​ខែភ្លឺ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top