Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សមាជិក BNI Dynamic Chapter ប្រារព្ធខួប ២ឆ្នាំ នៃការបង្កើតឡើង ខណៈកម្ពុជាអបអរ ទិវាកុមារអន្តរជាតិ

ភ្នំពេញ៖ ស្របពេលកម្ពុជា អបអរនូវទិវាកុមារអន្តរជាតិ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ក៏ជា ខួប២ឆ្នាំ នៃការបង្កើតឡើង នៃ BNI Dynamic Chapter ដែលបានធ្វើអោយសមាជិកទាំងអស់ ទទួលបានបទពិសោធន៍ និងភាពរីកចម្រើន នៃចំណេះដឹង ក្នងការគ្រប់គ្រងអាជីវកម្ម ឆ្ពោះទៅរក ភាពជោគជ័យ យ៉ាងពិតប្រាកដ ។

ឃើញថា ២ឆ្នាំ នៃការបង្កើតឡើង បានធ្វើឲ្យសមាជិក នៃ BNI Dynamic Chapter ទទួលបានបទពិសោធន៍ ល្អៗជាច្រើន និងបានបានផ្តល់នូវ ចំណេះដឹងខ្ពស់ ស្តីអំពីទំនាក់ទំនងមុខជំនួញ ក្នុងការគ្រប់គ្រង អាជីវកម្មរបស់ខ្លួន អោយរីកចម្រើន និងជោគជ័យ គួរឲ្យគត់សម្គាល់ ។ 

ជាងនេះទៅទៀត Dynamic Chpter បានពង្រីកសក្តានុពលរបស់ខ្លួន ដោយបានទទួល នូវសមាជិកជាច្រើន សុទ្ធតែជាម្ចាស់ អាជីវកម្មធំៗ ដែលប្រមូលផ្តុំទៅដោយ បទពិសោធន៍ ផ្នែកទំនាក់ទំនង ព្រមទាំងបានសហការគ្នា ប្រៀបបានគ្រួសារតែមួយ ធ្វើអោយ Dynamic Chapter កាន់តែលេចធ្លោឡើង។

ក្រៅពីបានជម្រុញ អោយសហក្រិន ឬម្ចាស់អាជីវកម្ម នៃសមាជិក លូតលាស់់ក្នុងមុខជំនួញហើយនោះ BNI Dynamic Chapter ក៏បានរួមចំណែក ក្នុងការលើកស្ទួយ វិស័យសេដ្ឋកិច្ចជាតិ តាមរយៈការដោះ ដូរអាជីវកម្ម ក៏ដូចជាបង្កើតនូវការងារ ដល់សិស្សនិស្សិត ជាច្រើនផងដែរ ក្នុងនោះ Dynamic Chapter បាចូលរួម ក្នុងការងារសង្គមមួយ ចំនួន តាមរយៈ ការនាំយកថវិកាសុប្បរសធម៌ និងសំភារៈសិក្សា ដែលចេញពីទឹកចិត្ត សាមគ្គីភាព នៃសមាជិកទាំងអស់ ដើម្បីឧបត្ថម ដល់ចាស់ជរា និងសិស្សានុសិស្ស តាមតំបន់ដាច់ស្រយាល កន្លងមក ។

ក្នុងឱកាស ខួប២ឆ្នាំ នៃការបង្កើតឡើង BNI Dynamic Chapter ក៏បានទទួល សមាជិកថ្មី១រូបទៀត ជាអ្នកស្រី Solida Choeung ជាអគ្គនាយក ក្រុមហ៊ុន LA & S Cambodia Co., LTD ផ្នែក ដឹកជញ្ជូន ។ 

ទាំងអស់នេះ សុទ្ធតែកើតមកពីការជ្រោមជ្រែងពី Former President ទាំងពីរ និង President នាពេលបច្ចុប្បន្ន នៃ BNI Dynamic Chapter និងសាមគ្គីភាព យ៉ាងរឹងមាំ នៃសមាជិកទាំងអស់ ។

សូមរមលឹកថា Business Network Internation (BNI) គឺជាបណ្តាញ ទំនាក់ទំនងអន្តរជាតិ ដែលមាន សមាជិកជាច្រើន នៅក្នងប្រទេសកម្ពុជា និងបានចែកចេញជា Chapter ផ្សេងៗគ្នា ក៏ដូចជានៅតាមបណ្តាប្រទេសជាច្រើន លើសកលលោក៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top