Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ឃាត់ខ្លួន ជនសង្ស័យ ៣នាក់ពីបទ ចែកចាយថ្នាំញៀន

កំពង់ចាម៖​ សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួន បុរស៣នាក់ ពីបទចែកចាយគ្រឿងញៀននៅសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃស្រឡៅ​  ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលជំនាញខេត្ត បានឲ្យដឹងថាប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានសហការជាមួយជំនាញស្រុកព្រៃឈរ   ធ្វើការបង្ក្រាបករណី​ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ១ករណី​ ដោយប្រើវិធានញុះញង់  ឈានទៅឃាត់ខ្លួនជនសង្ស័យ៣នាក់
១-ឈ្មោះ យ៉េត ថុង ភេទប្រុស អាយុ២២ឆ្នាំ ​នៅភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

២-ឈ្មោះ អឿន វុត្ថា ភេទប្រុស នៅភូមិព្រៃស្រឡៅ ឃុំត្រពាំងព្រះ​ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៣-ឈ្មោះ ផន ធារិទ្ធ​ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិព្រៃស្រឡៅ​ ឃំុត្រពាំងព្រះ ស្រុកព្រៃឈរ ​ខេត្តកំពង់ចាម។ ក្នុងនោះ សមត្ថកិច្ច​
 រឹបអូសវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន៤កញ្ចប់ (ធំ៣កញ្ចប់ និងតូច១កញ្ចប់) ទូរស័ព្ទដៃ៣គ្រឿង និងម៉ូតូ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចបានចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការទៅតាមនីតិវិធី៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top