Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

រដ្ឋមន្ត្រីការពារជាតិចិន អះអាងថា បញ្ហាកោះតៃវ៉ាន់ជារឿងអាទិភាព សម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង

ប៉េកាំង: រដ្ឋមន្រ្តីក្រសួងការពារជាតិចិន នៅព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា បាននិយាយថា ដោះស្រាយបញ្ហាកោះតៃវ៉ាន់ គឺជាផលប្រយោជន៍ជាតិដ៏ធំបំផុត របស់ប្រទេសរបស់លោក ហើយថា គ្មានកម្លាំងណាមួយ អាចរារាំងផែនការបង្រួបបង្រួមជាតិ របស់ចិនបានឡើយ។

រដ្ឋមន្ត្រីការពារជាតិ លោក Wei Fenghe បាននិយាយនៅក្នុងពិធី បើកនៅទីក្រុងប៉េកាំងនៃវេទិកា Xiangshan ថា ប្រទេសចិនបានចាត់វិធានការ ជាការឆ្លើយតបរបស់ខ្លួន ចំពោះវេទិកាសន្តិសុខ Shangri-La Dialogue ប្រចាំឆ្នាំនៅក្នុងប្រទេសសិង្ហបុរី។

គួរបញ្ជាក់ថា ភាពតានតឹងរវាងចិននិងតៃវ៉ាន់ បានឈានដល់ដំណាក់កាលលំបាក មុនការបោះឆ្នោតប្រធានាធិបតីកោះត៉ៃវាន់ នឹងឈានមកដល់នៅខែមករាខាងមុខ។ កោះតៃវ៉ាន់គឺជាបញ្ហាដែនដី ដែលងាយរងឥទ្ធិពលបំផុតរបស់ចិន ដោយសារតែក្នុងនោះ គេអាចមើលឃើញថា ក៏មានវត្តមាន នៃប្រទេសមហាអំណាចផ្សេងទៀត មកពាក់ព័ន្ធផងដែរ៕

ប្រែសម្រួល:ស៊ុនលី

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top