Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សេអ៊ូល៖លោក គីម ជុងអ៊ុន ផ្តោតលើការលុបបំបាត់នុយក្លេអ៊ែ 

បរទេស៖ទីក្រុងសេអ៊ូល តាមសេចក្តីរាយការណ៍ បាននិយាយនៅពេលថ្មីៗនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនៅតែចាត់ទុកការចរចាគ្នា ជាមួយសហរដ្ឋអាមេរិកជារឿងអាទិភាព ក្រោយការបង្ហាញខ្លួនដំបូង របស់លោកលើខ្នងសេះ នៅភ្នំ Paektu។

យោងតាមកាសែតកូរ៉េខាងត្បូង Newsis រដ្ឋមន្ត្រីបង្រួបបង្រួមជាតិ លោក Kim Yeon-chul បានមានប្រសាសន៍ថា  មេដឹកនាំកូរ៉េខាងជើង នាពេលថ្មីៗនេះ បានឡើងភ្នំ Paektu ជាព្រឹត្តិការណ៍មួយ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋពិពណ៌នាថា “ព្រិលដំបូង” នៅមុនមានការសម្រេចចិត្តដ៏សំខាន់។ 

មន្ត្រីរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់​ គណៈកម្មាធិការកិច្ចការបរទេស និងបង្រួបបង្រួមជាតិរបស់សភាជាតិថា ការបង្ហាញខ្លួនដ៏កម្ររបស់លោក គីម ជុងអ៊ុន នេះ គឺជាសញ្ញាមួយថា ប្រទេសកូរ៉េខាងជើង កំពុងតែចាត់ទុកកិច្ចចរចា លុបបំបាត់នុយក្លេអ៊ែ ជាមួយសហរដ្ឋអាមេរិក ជារឿងអាទិភាពចម្បង៕ ប្រែសម្រួល៖ប៉ាង កុង 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top