Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លោកស្រីចៅសង្កាត់ដង្កោ ពង្រឹងស មត្ថកិច្ច ត្រូវលុបបំបាត់ឲ្យអស់ បញ្ហាគ្រឿងញៀន ក្នុងមូលដ្ឋាន

ភ្នំពញ ៖ ក្នុងជំនួបពិគ្រោះយោបល វេទិការសាធារណៈ រវាងប្រជាពលរដ្ឋ និងមន្រ្តីមានសមត្ថកិច្ច នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លោកស្រីចៅសង្កាត់ បានសង្កត់ធ្ងន់ទៅលើបញ្ហាគ្រឿងញៀន នៅក្នុងមូលដ្ឋាន ដោយឲ្យសមត្ថកិច្ចធ្វើយ៉ាងណា ពង្រឹងកិច្ចការពារ ភូមិឃុំមានសុវត្តិភាពជូនពលរដ្ឋ បង្រ្កាបឲ្យបានរាល់បទល្មើស និងគ្រឿងញៀនដែលកើតមាននៅក្នុងមូលដ្ឋាន ។ 

លោកស្រីបានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀង គឺជាបញ្ហាចម្បងដែលផ្តល់ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សង្គម ជាពិសេសយុវជនបុរសស្រី និងមនុស្សចាស់ វកវង្វេងនិងរឿងអបាយមុខ ប្រព្រឹត្តិអំពើខុសច្បាប់ គ្រប់ប្រភេទ ឈានការលួចឆក់ ប្លន់ ថែមទៀតផង ។ តា មគោលនយោបាយរបស់រដ្ឋាភិបាល ភូមិឃុំមានសុវត្តិភាព លោកស្រីបានជំរុញ ឲ្យប្រជាពលរដ្ឋត្រូវមានការសហការណ៍ ជាមួយអាជ្ញាធរ រាយការណ៍ឲ្យបានទាន់ពេលវេលា នូវហេតុការណ៍ នានា ពាក់ព័ន្ធសកម្មភាពអសន្តិសុខក្នុងមូលដ្ឋាន ។    

នៅក្នុងឱកាស នោះដែល  លោក ធល់ សុខា មន្រ្តីនគរបាលប៉ុស្តិ៍សង្កាត់ដង្កោ ក៏បានធ្វើបទបង្ហាញស្តីពីផលប៉ះពាល់ និងគ្រោះថ្នាក់ ផ្សេងៗពីការប្រើប្រាស់គ្រឿងញៀន ដល់ប្រជាពលរដ្ឋ និងបាននំាឲ្យប្រជាពលរដ្ឋ ត្រូវមានកិច្ចសហការណ៍ជាមួយសមត្ថកិច្ច រាយការណ៍រាល់ទីតាំងបទល្មើស ដែលកើតមានដល់សមត្ថកិច្ច ដើម្បីមានការបង្រ្កាបបានទាន់ពេលវេលា ។ តែទោះជាយ៉ាងណា មន្រ្តីមានសមត្ថកិច្ចទាំងអស់និងប្រឹងអស់ពីលទ្ធភាព ដើម្បីលុបបំបាត់គ្រឿងញៀន នៅក្នុងមូលដ្ឋាន និងការពារសុខសន្តិភាពជូនពលរដ្ឋឲ្យបានល្អប្រសើរ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top