Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កូរ៉េខាងជើងបដិសេធថា មិនបានចាប់ឃុំខ្លួន ពលរដ្ឋកូរ៉េខាងត្បូង ពីហេតុការណ៍ប្លន់យន្តហោះ ក្នុងឆ្នាំ១៩៦៩

បរទេស៖ ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ បានធ្វើការច្រានចោល នូវការចោទប្រកាន់ដែលថា ខ្លួនបានបង្ខំឃុំខ្លួន ពលរដ្ឋកូរ៉េខាងត្បូង អស់រយៈពេលជាង៥ទសវត្ស ក្រោយចាប់ពង្រត់ពួកគេ ជាផ្នែកនៃការប្លន់យន្តហោះមួយ ដោយយោងទៅតាម សមាជិកគ្រួសារ របស់ជនរងគ្រោះមួយរូប។ 

លោក ជាតំណាងអចិន្ត្រៃយ៍ រងរបស់កូរ៉េខាងជើងប្រចាំ នៅការិយាល័យអង្គការ សហប្រជាជាតិ ក្នងទីក្រុងហ្សឺណែវ បានច្រាលចោល ការចោទប្រកាន់នោះថា ជាផែនការនយោបាយ ប្រឆាំងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិត កូរ៉េ ធ្វើឡើងដោយកងកម្លាំងសត្រូវ ដោយលោកអះអាងថា គ្មានអ្នកណាម្នាក់ នៅក្នុងប្រទេស របស់លោក ត្រូវបានចាប់ឃុំខ្លួន ប្រឆាំងនឹងឆន្ទៈ របស់ពួកគាត់ឡើយ។ 

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ១៩៦៩ កូរ៉េខាងជើងបានប្លន់ យន្តហោះក្រុមហ៊ុន អាកាសចរណ៍ Korean Air ដែលផ្ទុកបុគ្គលិក យន្តហោះ៤នាក់ និងអ្នកដំណើរ៤៦នាក់ និងបានបង្វែរ ទិសដៅហោះហើរយន្តហោះនោះ ទៅកាន់ប្រទេសកុម្មុយនិស្ត ហើយនៅពេល៦៦ថ្ងៃក្រោមមក ក្នុងចំណោមពួកគេនោះ មនុស្សចំនួន៣៩នាក់ ត្រូវបានបញ្ជូន ត្រឡប់មកកូរ៉េខាងត្បូងវិញ ប៉ុន្តែមនុស្ស១១នាក់ ផ្សេងទៀត នៅតែត្រូវគេជឿថា នៅក្នុងប្រទេសកូរ៉េខាងជើង នៅឡើយ៕ 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top