Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី៖ អាមេរិកផ្តោតគោលដៅ លើទីក្រុងមូស្គូនិងប៉េកាំង ដោយការដកខ្លួន ពីសន្ធិសញ្ញានុយក្លេអ៊ែ 

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកកំពុង តែផ្តោតគោលដៅ លើប្រទេសចិន និងប្រទេសរុស្ស៊ី នៅក្នុងការដកខ្លួន ជាឯកតោភាគី របស់ទីក្រុងវ៉ាស៊ីនតោន ពីសន្ធិសញ្ញាកងកម្លាំង នុយក្លេអ៊ែ វាយប្រហារក្នុងចម្ងាយមធ្យម។ 

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ផ្លូវការកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា ថ្លែងក្នុងវេទិកា Xiangshan Forum នៅទីក្រុងប៉េកាំង លោក  Sergei Shoigu បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក កំពុងតែស្វះស្វែងទប់ស្កាត់ ការគម្រាមកំហែង ពីប្រទេសចិននិងរុស្ស៊ី។ 

ក្រៅពីនោះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះ ក៏បានមានប្រសាសន៍ផងដែរថា មហាអំណាចធំៗ កំពុងតែប៉ុនប៉ងធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍ ស្របច្បាប់របស់ ប្រទេសជាតិដទៃ នៅក្នុងគោលបំណងមួយ ដើម្បីសម្រេចគោលដៅ ជាតិដ៏ចង្អៀនរបស់ខ្លួន៕ 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top