Thursday, Jun 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

Breaking News: ឆេះសណ្ឋាគារ ទាំងព្រលឹមនៅចិន ស្លាប់ជិត ២០នាក់

HARBIN៖ អគ្គីភ័យបានឆាបឆេះ នៅក្នុងសណ្ឋាគារមួយ នៅទីក្រុង ហាប៊ីន ស្ថិតនៅភាគភាគឦសានខេត្ត Heilongjiang នៃប្រទេសចិន នៅព្រឹកថ្ងៃសៅរ៍នេះ ដែលបានបណ្តាលឱ្យមនុស្ស ១៨នាក់ស្លាប់ ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងដោយផ្អែកតាមប្រភព ពីនាយកដ្ឋានពន្លត់អគ្គីភ័យខេត្តថា អគ្គីភ័យបានកើតឡើង កាលពីព្រឹកថ្ងៃសៅរ៍ នៅសណ្ឋាគារមួយនៅស្រុក Songbei នៃទីក្រុង ។ ការងារជួយសង្គ្រោះកំពុងបន្ត ចំណែកមូលហេតុនៃអគ្គីភ័យ អាជ្ញាធរកំពុងរង់ចាំការស៊ើបអង្កេតបន្ថែម ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top