Thursday, Apr 18th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កាន់តែក្តៅ! ចិន ប្តឹង WTO ជុំវិញរឿងដែលអាមេរិក បង្កាត់ភ្លើងសង្គ្រាមក្នុង វិស័យពាណិជ្ជកម្ម

បរទេស៖ គេហទំព័រ Sky News បានចុះផ្សាយកាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៨ថា សហរដ្ឋអាមេរិក និងប្រទេសចិន បានស្នើឲ្យមានការដាក់ ពន្ធគយនៅចុងក្រោយ ដោយបន្ថែមទឹកប្រាក់ ១៦ពាន់លានដុល្លារ ទៅលើមុខទំនិញរៀងៗខ្លួន ។
កម្រិត២៥ភាគរយ ត្រូវបានចូលជាធរមាន ។ 

ក្រុមមន្ត្រីមកអង្គភាពសេដ្ឋកិច្ចធំៗបានជួបប្រជុំគ្នា នៅក្រុងវ៉ាស៊ីនតោនទៅលើការ បង្កឲ្យមានសង្គ្រាមពាណិជ្ជកម្ម ។ ពួកគេបានបានធ្វើការតាមដាន កាលពីដើមដំបូងកាលពីចុងខែមុន នៃការតម្លើងពន្ធគយដែល មានទំហំដូចគ្នានៃភាគីទាំងពីរ ដែលមានទឹកប្រាក់លើការ នាំចូលទំនិញរៀងៗខ្លួនចំនួន ៣៤ពាន់លានដុល្លារ ហើយសរុបទៅមានទឹកប្រាក់ ៥០ពាន់លានដុល្លារ ។

សហរដ្ឋអាមេរិក គឺជាអ្នកស្នើឡើងក្នុងការកំណត់ យកពន្ធគយដំបូងគេ ហើយពន្ធគយចុងក្រោយ លើទំនិញទាំងឡាយ ក្នុងនោះរាប់បញ្ចូលទាំង ផ្លាស្ទីក និងសារធាតុគីមី ដែលប្រទេសចិន បានប្តេជ្ញាថា នឹង “វាយប្រហារវិញ” ក្នុងកម្រិតមួយលើ ផលិតផលទាំងឡាយ ដូចជា ដែកថែប និងធ្យូងថ្ម និងឧបករណ៍វេជ្ជសាស្ត្រជាដើម ។

ក្រុងប៉េកាំង បានរិះគន់ទៅលើការតម្លើង របស់សហរដ្ឋអាមេរិក គឺជាអំពើហិង្សាមួយ ស្ថិតនៅក្នុងវិធាននានា របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ហើយបាននិយាយថា ខ្លួនឹងប្តឹងសារជាថ្មីទៅកាន់អង្គភាពនេះ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top