Thursday, Jun 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អាចម៍ផ្កាយមាន ទំហំធំជាងពីរ៉ាមីត នៃហ្គីហ្សា ជិតផែនដីនាសប្តាហ៍ក្រោយ ដោយធ្វើដំណើរ ៣២,៤០០គីឡូម៉ែត្រក្នុងមួយម៉ោង

ណាសា៖ អាចម៍ផ្កាយដ៏ធំអស្ចារ្យ ដែលត្រូវបានអ្នកវិទូសាស្រ្ត ប៉ាន់ប្រមាណថា វាមានទំហំទ្វេដងនៃយន្តហោះ Boeing 747 កំពុងធ្វើដំណើរតម្រង់ឆ្ពោះ ទៅរកជិតនឹងផែនដីនៅសប្តាហ៍ ក្រោយក្នុងល្បឿន ៣២,៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ផ្កាយ Asteroid 2016 NF23 ត្រូវបានគេរំពឹងថា នឹងហោះមកលើផែនដី យើងនៅថ្ងៃទី២៩ ខែសីហា នៅចម្ងាយជាង៣ លានម៉ាយល៍ ឬប្រហែលជា១៣ ដងនៃចម្ងាយរវាងផែនដី និងព្រះចន្ទ។ 

អាចម៍ផ្កាយដ៏ធំសម្បើមនេះ បានធ្វើដំណើរជាង ៣២៤០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយត្រូវបានគេចាត់ទុកថា ជាវត្ថុមានគ្រោះថ្នាក់ដែល អាចបង្កឲ្យមានភាពជិតស្និទ្ធ ប៉ុន្តែគន្លងរបស់វាអាចមើលឃើញវា ហើរដោយសុវត្ថិភាពនៅដើមខែកញ្ញា ។

យោងតាមអង្គការណាសា បាននិយាយថា អាចម៍ផ្កាយឆ្នាំ 2017 NF23 មានបណ្តោយពី ៧០-១៦០ គីឡូម៉ែត្រ នោះមានន័យថា វាជាវត្ថុធំទូលាយដូច ប្រវែងរបស់យន្តហោះ Boeing 747 ហើយនៅចុងបញ្ចប់នៃការប៉ាន់ ប្រមាណវាអាចកើនឡើងទ្វេដង ។ ក្នុងនោះមានកម្ពស់ ១៦០ម៉ែត្រខ្ពស់ជាង ប្រាសាទពីរ៉ាមីតអេហ្ស៊ីបដ៏ធំ មហិមានៃជីហ្សាដែល មានកម្ពស់ប្រហែល ១៣៨ម៉ែត្រ។

អង្គការណាសា បានតាមដានវត្ថុនេះ និងវត្ថុនៅជិតផែនដី (NEOs) ដើម្បីតាមដានការគំរាមកំហែង ដែលអាចកើតមាន ។ អាចម៍ផ្កាយពិសេសនេះ ត្រូវបានចាត់ថ្នាក់នៅក្នុងក្រុម 'Atens' ដែលមានឈ្មោះថា Asteroid 1862 Atens ដោយសារតែគន្លងឆ្លងកាត់ផែនដី និងអ័ក្សពាក់កណ្តាលធំ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top