Saturday, Feb 16th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

គ្រោះរញ្ជួយដី វាយប្រហារឥណ្ឌូនេស៊ី ចំនួនអ្នកស្លាប់កើនដល់ ៥៥៥នាក់

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៨នេះថា ទីភ្នាក់ងារគ្រោះមហន្តរាយ បាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារ រងគ្រោះដោយគ្រោះរញ្ជួយដី ដ៏កក្រើកនៅកោះ Lombok  ប្រទេសឥណ្ឌូនេស៊ី នៅក្នុងរដូវក្តៅនេះ មានចំនួន៥៥៥នាក់ និងជិត ១.៥០០នាក់បានរងរបួស ។ ជាមួយគ្នានេះដែរ ពលរដ្ឋរាប់រយពាន់នាក់ គ្មានផ្ទះសម្បែងជ្រកកោន ។

រូបភាពនៃដែនកោះដែលនៅជិត កោះបាលី ត្រូវបានរងការវាយប្រហារចំនួន ២ដង ដែលដំបូងបានរញ្ជួយនៅថ្ងៃទី២៩ ខែកក្កដា និងថ្ងៃទី៥ សីហា ។ នៅថ្ងៃអាទិត្យកន្លងទៅនេះ បានរំញ័រជាថ្មីម្តងទៀត ដែលការរញ្ជួយនេះ មានកម្រិតខ្លាំងបំផុត៦,៩រ៉ិចទ័រ ។

ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃសុក្រនេះថា ការស្លាប់ភាគច្រើន បានកើតឡើងនៅតំបន់ ភាគខាងជើងនៃកោះ Lombok  ហើយក៏មានអ្នកស្លាប់នៅកោះជិតគ្នា គឺដែនកោះស៊ូម៉ាត្រា ផងដែរ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top