Saturday, Aug 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លោក ឌូតឺតេ និយាយថា ការទិញយន្តហោះចម្បាំងអាមេរិក F-16 “គ្មានប្រយោជន៍ទាល់តែសោះ”

បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ តាមសេចក្តីរាយការណ៍ កំពុងតែជំទាស់នឹងការផ្តល់ ជូនរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក និងមន្ត្រីអាមេរិកំពូលៗផ្សេងទៀត ដែលស្នើឲ្យទិញយន្តហោះចម្បាំង F-16 ។ 

យោងតាមប្រភពព័ត៌មាន គេហទំព័រព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក ឌូតឺតេ បានបដិសេធនឹងការផ្តល់ជូនោះ ដោយនិយាយថា ការទិញយន្តហោះចម្បាំងបែបនេះ នឹងគ្មានប្រយោជន៍អ្វីទាល់តែសោះ ព្រោះប្រទេសរបស់លោក ត្រូវការយន្តហោះចម្បាំងធុនស្រាលជាងនេះ ដើម្បីយកទៅប្រយុទ្ធនឹងពួកបះបោរ ។ 

គួរបញ្ជាក់ថា ក្រោយពីឡើងកាន់អំណាច ក្នុងពាក់កណ្ដាលឆ្នាំ២០១៦ភ្លាម លោក ឌូតឺតេ បានចាត់វិធានការ ដើម្បីសាងទំនាក់ទំនងល្អ ជាមួយប្រទេសចិន ទន្ទឹងគ្នានឹងការប្រកាន់ គោលជំហរប្រឆាំង ចំពោះគោលនយោបាយ សន្តិសុខសហរដ្ឋអាមេរិក ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top