Saturday, Feb 16th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ចិនស្វែងរកការត្រួតត្រា បន្ទាប់ពីប្រទេសអែលសាវ៉ាឌ័រ ផ្តាច់ចំណងការទូតជាមួយតៃវ៉ាន់ 

បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើការវាយប្រហារការ សម្រេចចិត្តរបស់ប្រទេសអែលសាវ៉ាឌ័រ ផ្តាច់ចំណងការទូតជាមួយតៃវ៉ាន់ បែរទៅគប់រកប្រទេសចិន ដោយនិយាយថា ទង្វើនេះ គឺជាក្តីព្រួយបារម្ភខ្លាំងក្លា ចំពោះទីក្រុងវ៉ាស៊ីនតោន និងព្រមានថា ចិនកំពុងតែធ្វើការទាក់ទាញ តាមរយៈសេដ្ឋកិច្ច ដើម្បីស្វែងរកការត្រួតត្រា។ 

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ សេតវិមានបាននិយាយថា រដ្ឋាភិបាលនៃប្រទេសអែលសាវ៉ាឌ័រ បានធ្វើការសម្រេចចិត្ត តាមបែបគ្នាតម្លាភាព នៅត្រឹមតែប៉ុន្មានខែមុនពេល ចាកចេញពីតំណែងប៉ុណ្ណោះ ។

សេតវិមានក៏បាននិយាយផងដែរថា បណ្ដាប្រទេស ដែលចង់បើក ឬក៏ពង្រីកចំណង ទាក់ទងជាមួយចិន ដើម្បីទទួលបានការវិនិយោគ ដែលដឹកនាំដោយរដ្ឋ សម្រាប់កំណើនសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលខ្លីនោះ ប្រហែលជាអាចនឹងមានការខកចិត្ត ក្នុងរយៈពេលវែងព្រោះការ ផ្តល់សេដ្ឋកិច្ចរបស់ចិន សម្រួលដល់តែការពឹងផ្អែកសេដ្ឋកិច្ច និងការត្រួតត្រាប៉ុណ្ណោះ មិនភាពជាដៃគូនោះឡើយ ៕ 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top