Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ធ្លាប់តែលឺរឿងនិទាន ទន្សាយ រត់ចាញ់អណ្តើក តែលើកនេះ រឿងព្រេងបាន ក្លាយជាការពិតហើយ

ថៃ៖ ទម្រាំធំដឹងក្តីក្មេងៗ ទាំងអស់សុទ្ធតែធ្លាប់ លឺរឿងនិទាន ទន្សាយនិងអណ្តើក ដែលភ្នាល់គ្នា ដោយការរត់ប្រណាំង ហើយរឿងនោះ ប្រាប់ទៀតថា អណ្តើកជាសត្វ ដែលយឺតបំផុតនោះ បែរជារត់ប្រណាំងឈ្នះទន្សាយ ដែលជាសត្វឆ្លាតហើយ លឿន ព្រោះអណ្តើកប្រើល្បិច ប៉ុន្តែថ្មីៗរឿងព្រេងក្លាយ ជាការពិតព្រោះមនុស្ស មួយក្រុមយកសត្វ ទាំង២មកប្រណាំងគ្នា ។

រឿងរ៉ាវគួរអោយអស់ សំណើចនេះបានកើតឡើង នៅប្រទេសថៃ កាលពីថ្ងៃទី២០ ខែសីហាថ្មីៗ កន្លងទៅនេះ ដោយមានមុស្ស មួយក្រុមយកសត្វអណ្តើក និងទន្សាយមកអោយរត់ប្រណាំងគ្នា ដោយជឿជាក់ថាទន្សាយជាអ្នកឈ្នះ ។ ពេលចាប់ផ្តើមប្រណាំង  មានមនុស្ស២ នាក់កាន់សត្វ ទាំង២ ហើយលែងដេញអោយរត់ទៅមុខ ភ្លាមនោះទន្សាយចាប់ផ្តើមរត់ខណ: អណ្តើកធ្វើ ដំណើរ យឺតៗ តាមទម្លាប់របស់វា ហើយអ្វីដែលគួរអោយភ្ញាក់ផ្អើល គឺអណ្តើកបានប្រឹងដើរ ទៅដល់គោលដៅមុនព្រោះទន្សាយឈប់នៅកណ្តាលផ្លូវហាក់មិនចង់បន្តទៀត ហើយវីដេអូ នេះ កំពុងល្បីនិងចែកចាយ ពេញបណ្តាញសង្គមតែម្តង។

ខាងលើនេះជារឿងពិត ដែលផ្តល់តម្លៃ អប់រំយ៉ាងជ្រាលជ្រៅ មួយដល់មនុស្សគ្រប់គ្នា ដោយបញ្ជាក់ច្បាស់ថា ទោះយឺតប៉ុនណាមនុស្សត្រូវតែបន្តទៅមុខ យឺតមិនមែនមានន័យថា មិនអាចទៅដល់គោលដៅនោះទេ អោយតែមានការប្រឹងប្រែង ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top