Saturday, Aug 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ឥណ្ឌានិងចិន ព្រមព្រៀងគ្នា ពង្រីកចំណង មិត្តភាពយោធា ក្រោយកិច្ចពិភាក្សា ការពារជាតិ

បរទេស ៖ ក្រោយជំនួប រវាងរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសទាំងពីរ ឥណ្ឌាបាននិយាយថា ឥណ្ឌានិងចិនបានព្រមព្រៀងគ្នា ពង្រីកចំណងមិត្តភាព យោធានិងធ្វើឲ្យប្រសើរ ឡើងអន្តរ ទំនាក់ទំនង ដើម្បីធានាសន្តិភាពនៅតាមព្រំដែនរួមរបស់ខ្លួន។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ រដ្ឋាភិបាលឥណ្ឌាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ចេញនៅល្ងាចថ្ងៃព្រហស្បតិ៍ថា ប្រទេសទាំងពីរ បានសម្រេចពង្រីកការចូលរួមគ្នា រវាងកងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការហ្វឹក ហាត់ សហសមយុទ្ធ និងអន្តរទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈផ្សេងៗទៀត។

គួរបញ្ជាក់ថា ចំណងមិត្តភាព រវាងមហាយក្សអាស៊ីទាំងពីរ បានជាប់គាំងកាលពីឆ្នាំមិញ ដោយប្រឈមមុខដាក់គ្នាដោយយោធារយៈពេល៧៣ថ្ងៃ នៅតំបន់ខ្ពស់រាបដាច់ស្រយាល ដែលស្ថិតនៅតាមបណ្ដោយ ព្រំដែនមានជម្លោះ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top