Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

Su-57 ផងរថក្រោះ Armata ផងនិងសព្វាវុធ ទំនើបចុងក្រោយបង្អស់ រុស្សីបង្ហាញខ្លួន នៅខាងក្រៅទីក្រុងមូស្គូ

មូស្គូ:កាលពីថ្ងៃចន្ទដើមសប្តាហ៍ កន្លងទៅនេះប្រទេសរុស្ស៊ីបាន ធ្វើការដាក់បង្ហាញនូវសព្វាវុធ ចុងក្រោយរបស់ខ្លួននៅក្នុងកម្មវិធី យោធាមួយដែលមាន គោលបំណង ទាក់ទាញអតិថិជនបរទេសទាំងឡាយ ដែលចូលរួមនិងទស្សនាពី ព្រឹត្តិការណ៍ដ៏អសា្ចរ្យនេះ។

ប្រធានាធិបតីលោក Vladimir Putin ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះ ផងដែរបាននិយាយនៅ ក្នុងសុន្ទរកថាទៅកាន់ពិធីតាំង ពិពណ៍នៃកងទ័ពសម្រាប់ឆ្នាំ ២០១៨ថាវាគឺជាសក្តា នុពលដ៏ធំធេង នៃឧស្សាហកម្មយោធា របស់រុស្ស៊ីហើយនឹង តួនាទីជាវេទិកាសម្រាប់ កិច្ចសហប្រតិបត្តិការ យោធាជាមួយបណ្តាប្រទេសដទៃទៀត។

អត្ថបទផ្សាយដែលត្រូវបានចេញ ដោយកាសែតAPកាលពីថ្ងៃពុធ ទី២២ខែសីហាម្សិលមិញនេះផងដែរ ក៏បានសរសេរទៀតថា នៅក្នុងព្រឹត្តិការណ៍ យោធាដ៏ធំនេះក៏មានការបង្ហាញនូវយន្ដហោះ ចម្បាំងចុងក្រោយបំផុតរបស់រុស្ស៊ី យន្តហោះ Su-57 អាវុធលឿនជាសម្លេង Kinzhal ជាពិសេសរថពាសដែក Armata និងក៏ដូចជាអាវុធថ្មីៗ ជាច្រើនផ្សេងទៀតផងហើយ ក៏មានសព្វាវុធដែលដើរ ដោយប្រព័ន្ធរ៉ូបូតផងដែរ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top