Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

នាវាចិន ធ្វើដំណើរក្បែរកោះ សេនកាគូ ដែលជប៉ុនអះអាងកម្មសិទ្ធិ

បរទេស ៖ យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មានជប៉ុនជាច្រើន បានឲ្យដឹងថា  នាវាចិន បានធ្វើដំណើរចូលទៅ ក្នុងដែនទឹកនៃប្រទេសជប៉ុន ជាមួយនឹងការបង្កើន ប្រេកង់ កាន់តែខ្ពស់។

ទីភ្នាក់ងារសារព័ត៌មានជប៉ុន NHK បានរាយការណ៍នៅថ្ងៃអង្គារថា នាវាចិនកាន់តែច្រើន គ្រឿងឡើង អាចនឹងប្រទះឃើញ នៅជិតក្រុមកោះសេនកាគូ ចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ជាពេលដែលនាវាកងកម្លាំងការពារតំបន់ឆ្នេរចិនមួគ្រឿង ស្ថិតក្រោមការបញ្ជា របស់គណៈកម្មា ធិការយោធាកណ្ដាល ត្រូវគេប្រទះឃើញ ក្នុងតំបន់មានជម្លោះ នៃសមុទ្រចិនខាងកើត។

យោងតាមទីបញ្ជាការកណ្ដាលក្នុងតំបន់លេខ១១របស់កងការពារតំបន់ បានឲ្យដឹងថា នាវាដែនសមុទ្រចិន បានធ្វើដំណើរឆ្លងកាត់ក្រុមកោះសេនកាគូ នៅម៉ោង៨ព្រឹក បន្ទាប់មកបានចាកចេញពីដែនទឹកជប៉ុនទៅវិញ។

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top