Sunday, Dec 8th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លោក ស៊ី ជីនពីង ចង់ឲ្យចិនចូលរួម ក្នុងកិច្ចចរចាអាមេរិក-កូរ៉េខាងជើង

បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមសេចក្តីរាយការណ៍ មានបំណងចង់ឲ្យទីក្រុងប៉េកាំង ស្ថិតនៅរង្វង់ នៃកិច្ចចរចាកូរ៉េខាងជើង ក្នុងខណៈអនុវត្តឥទ្ធិពល ជុំវិញភាគីទាំងពីរ បន្ទាប់ពីជំនួបកំពូល រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។

កាសែតរដ្ឋចិន ស៊ិនហួ បានរាយការណ៍ថា លោក ស៊ី ដែលបានជួបជាមួយ រដ្ឋមន្ត្រីការបរទេសអាំមេរិក លោក Mike Pompeo នាពេលថ្មីៗនេះ បាននិយាយថា ជំនួបកំពូល គឺជាជំហានដំបូងដ៏សំខាន់មួយ ក្នុងដំណើរការនៃដំណោះស្រាយ នយោបាយនៃបញ្ហានុយក្លេអ៊ែ លើឧបទ្វីបកូរ៉េ។

យោងតាមក្រសួងការបរទេសចិន លោក ស៊ី បាននិយាយថា “ប្រទេសចិនមានការប្ដេជ្ញា យ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ លុបបំបាត់អាវុធនុយក្លេអ៊ែ លើឧបទ្វីបកូរ៉េ សន្តិភាពនិងស្ថិរភាព លើឧបទ្វីបកូរ៉េ និងការដោះស្រាយបញ្ហា តាមរយៈកិច្ចពិភាក្សា និងចរចាគ្នា”៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top