Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ក្រសួងកសិកម្មត្រៀមពូជស្រូវជាង ១ម៉ឺនតោន ជួយដល់ពលរដ្ឋ ក្នុងករណីគ្រោះធម្មជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុនលើកឡើងថា ឆ្នាំ២០១៨នេះក្រសួងបាន ត្រៀមពូជស្រូវជាង ១ម៉ឺនតោនសម្រាប់បម្រុងទុក ធ្វើអន្តរាគមន៍ជួយដល់ ប្រជាកសិករក្នុងករណីមានគ្រោះធម្មជាតិ រាំងស្ងួត ឬក៏គ្រោះទឹកជំនន់។

ចំពោះការងារបង្កបង្កើនផលស្រូវវស្សារបស់ ប្រជាកសិករឆ្នាំនេះ មានសកម្មភាពល្អប្រសើរ ស្ទើរនៅគ្រប់ទីកន្លែង ដោយសារឆ្នាំ នេះភ្លៀងធ្លាក់ ជោគជំាល្អនៅដើមឆ្នាំ ដែលអនុគ្រោះដល់ការធ្វើស្រែចំការរបស់កសិករ ហើយល្បឿននៃការសាបព្រោះ ឬដកស្ទូង ឆ្នាំនេះ ក៏មានសន្ទុះលឿនជាងបណ្តាឆ្នាំមុនៗ។

នៅដើមឆ្នាំនេះសកម្មភាពបង្កបង្កើន ផលស្រូវរបស់ ប្រជាកសិករមានភាពល្អប្រសើរ ក៏ពិតមែនក៏ប៉ុន្តែវា គឺជាការចាប់ផ្តើមដំបូង នៅឡើយដូច្នេះ យើងក៏មិនអាចមានមោទនភាពខ្លាំង ពេកបាននោះដែរ ព្រោះថា ករណីបញ្ហា គ្រោះធម្មជាតិនៅមិនទាន់ប៉ាន់ស្មាន បាននៅឡើយ។

ទោះជាយ៉ាងណាក៏ដោយរដ្ឋមន្ត្រី ក្រសួងកសិកម្ម សង្ឃឹមថា ទិន្នផលស្រូវឆ្នាំនេះ នឹងអាចទទួលបានផលល្អជាងឆ្នាំមុន។

យោងតាមរបាយការណ៍ ក្រសួងកសិកម្មការងារ បង្កបង្កើន ផលកសិកម្មរដូវវស្សាឆ្នាំនេះ កសិករនៅតាមបណ្តា ខេត្ត-រាជធានីបានចាប់ ផ្តើមភ្ជួររាស់ សាបសំណាប ស្ទូង និងព្រោះស្រូវ នៅតាមតំបន់ដែល មានទឹកជាបណ្តើរៗ បើគិតត្រឹមដំណាច់ខែមិថុនាកន្លង ទៅនេះកសិករអនុវត្ត បាននៅលើផ្ទៃដីប្រមាណជាង ១,៤៩លានហិកតា ស្មើនឹង ៥៩,៤៦ភាគរយនៃផែន ការ ២,៥១លានហិកតា ពោលគឺលឿនជាងឆ្នាំមុន៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top