Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

វឌ្ឍនៈ គ្រុប ប្រារព្វពិធីសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការនូវ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល របស់ខ្លួនដ៏អធិកអធម ចំកណ្តាលរាជធានីភ្នំពេញ!

ភ្នំពេញ៖ នាថៃ្ងទី២៦ ខែឧសភា ឆ្នាំ២០១៨ វឌ្ឍនៈ គ្រុប បានប្រារព្ធពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌល ពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះ រាជា ណាចក្រកម្ពុជា និងសមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានការចូលរួមពីសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សំខាន់ៗ រួមទាំងអង្គទូតនានា ឧកញ៉ា ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

ក្នុងពិធីដ៏អធិកអធមនេះ ក៏មានរៀបចំ ការបញ្ចាំង ភ្លើងលម្អរចនាចេញ​ ជាស្លាកសញ្ញាអគារនិង ទង់ជាតិខ្មែរលើតួអគារទាំងមូល ការបាញ់កាំជ្រួចដ៏ស្រស់ស្អាត នាពេលរាត្រី ដើម្បី បង្ហាញ ជូនសាធារណជនទាំងអស់  ឱ្យបានដឹងពីព្រឹត្តិការណ៍មួយនេះផងដែរ។

ក្នុងឱកាស ដ៏វិសេសវិសាលនេះ លោកស្រី ឈុន លាង សហស្ថាបនិក វឌ្ឍនៈ គ្រុប បានលើកឡើងថាមជ្ឈមណ្ឌល ពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល គឺជានិមិត្តរូប នៃភាពជោគជ័យមួយ ក្នុងការខិតខំកសាងប្រទេសជាតិឡើងវិញ របស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល តាំងពីបាទដៃទទេរ ដើម្បីបង្កើតបរិយាកាស អំណោយផល ដល់វិស័យឯកជន ក្នុងការចូលរួម លើកស្ទួយសេដ្ឋកិច្ចជាតិ និងនាំមកនូវភាព ចម្រុងចម្រើន ជូនប្រជាជនខ្មែរគ្រប់រូប ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកស្រី ក៏បានសង្កត់ធ្ងន់ថា លោកស្រី នៅចងចាំអំពីការលំបាក និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលដៃម្ខាង ខិតខំ កសាងសន្តិភាព និងដៃម្ខាងទៀតខិតខំស្តារសេដ្ឋកិច្ចជាតិ។ ក្នុងនាម ជាវិនិយោគិនខ្មែរមួយរូប លោកជំទាវ សូមសម្តែងនូវការ គោរពដឹងគុណ និងថ្លែងអំណរគុណ​ យ៉ាងជ្រាលជ្រៅបំផុត នូវគុណូបការៈដ៏ធំធេង របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងប្ដេជ្ញាចិត្ត មិនចាកឆ្ងាយចោល ប្រទេសជាតិ ទោះក្នុងកាលៈទេសៈ ណាក៏ដោយ។

វឌ្ឍនៈគ្រុប បានចំណាយពេលវេលាជាច្រើនឆ្នាំក្នុងការត្រួសត្រាយដើម្បីឱ្យលេចចេញជារូបរាងនូវ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល  ដ៏ស្រស់បំព្រងមួយនេះ ហើយបានចំណាយអស់ ទឹកប្រាក់សរុប ២៥០លានដុល្លាសហរដ្ឋអាមេរិក ហើយនឹងត្រូវវិនិយោគ ជាបន្តបន្ទាប់ទៀត។

ថ្លែងនៅក្នុងទិវាដ៏មហានក្ខត្តឫក្ស ឧត្ដុង្គឧត្ដមនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអារម្មណ៍រំភើបលាយឡំជាមួយភាពក្ដុកក្ដួល នៅពេលឃើញវិស័យ ឯកជនបានរីកចម្រើនធំធាត់ ហើយមិន បំភ្លេចដើម កំណើតរបស់ខ្លួន ចេញពីទីណា។ សម្ដេចពិតជាមានមោទនភាព នៅពេលបានឃើញប្រទេសជាតិ មានការរីកចម្រើន និងមានវត្តមាន អគារខ្ពស់ៗ នៅរាជធានីភ្នំពេញដូចជា អគារវឌ្ឍនៈ កាពីតាល។

សម្ដេចបានបន្តទៀតថា ការដាក់សម្ពោធ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល គឺជាសមិទ្ធិផលថ្មីសន្លាងមួយទៀត របស់កម្ពុជា ក្រោយការឆ្លងកាត់ ដំណាក់កាល ដ៍សែនលំបាកជាច្រើន បន្ទាប់ពីប្រទេស ត្រូវបានបំផ្លិចបំផ្លាញ ដោយភ្លើងសង្គ្រាម ប្រមាណជាង៣ទសវត្ស ហើយមិនសល់អ្វីសោះ ក្រោយឆ្នាំ១៩៧៩។  

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ត្រូវបានស្ថាបនាយ៉ាងល្អិតល្អន់ ដោយរចនាជានិមិត្តរូប “នាគរាជ” ដើម្បីបង្ហាញពី ភាពរស់រវើក រឹងមាំខ្លាំងក្លា ភាពរីកចម្រើនជឿនលឿនអស្ចារ្យ និងភាពត្រជាក់ត្រជុំ សុខសន្តិភាពបរិបូរណ៍ ក្នុងយុគសម័យ សម្តេចតេជោ។  រីឯគូបកញ្ចក់លើគ្រោងអគារ គឺជាតំណាងប្រទេសកម្ពុជា ជាគុជប្រចាំអាស៊ី។ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល មានទីតាំងស្ថិតនៅ ចំកណ្តាលរាជធានីភ្នំពេញ ប្រកបដោយសក្តានុពលល្អបំផុត មានផ្ទៃក្រឡាសំណង់អគារ សរុប ១៣១.០០០ម២ និង មានកម្ពស់ ១៨៧,៣ម៉ែត្រ មានចំនួន ៣៩ ជាន់ គឺជាអគារខ្ពស់បំផុតនៅក្នុង ប្រទេសកម្ពុជាដែលបង្ហាញ អំពីអត្តសញ្ញាណ នៃការរស់នៅបែបស៊ីវិល័យ ជួយលើកស្ទួយ សោភ័ណភាពទីក្រុង។

ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុក វឌ្ឍនៈ គ្រុប គឺជាក្រុមហ៊ុនដែលបង្កើតនូវធុរកិច្ចថ្មីៗ និងសហគមន៍រស់នៅ លំដាប់បទដ្ឋានអន្តរជាតិ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ  ត្រូវបានរចនាប្រកបដោយសិល្បៈដ៏រស់រវើក ហើយបានបំពាក់នូវបរិក្ខាទំនើបៗ ប្រកបដោយគុណ ភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ រួមមាន ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃអគារ ប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធសុវត្ថិភាព ការអភិរក្សប្រភព ថាមពល និងការការពារ ទៅលើបរិស្ថាន។ នៅក្នុងឆ្នាំ២០១២ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល គឺជាអគារតែមួយ គត់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកួតឈ្នះពានរង្វាន់ មជ្ឈមណ្ឌលពាណិជ្ជកម្មល្អដាច់គេ ក្នុងប្រទេសអាស៊ាន ដែលនេះជាមោទនភាព និងកិត្តិយសដំបូងបំផុត សម្រាប់ប្រជាជាតិខ្មែរ ។ បន្ថែមពីលើនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម   វឌ្ឍនៈ កាពីតាល  ក៏ទទួល និងរក្សាបាននូវវិញ្ញាបនបត្រមាស LEED (Leadership in Energy and Environmental Design) ពីសហរដ្ឋអាមេរិក តាំងពីឆ្នាំ២០១៦ ដែលទទួលស្គាល់ថា ជាអគារមានលក្ខណៈ ឈានមុខគេ លើផ្នែកថាមពល និងបរិស្ថាន ហើយបំពេញគ្រប់លក្ខខណ្ ឌបទដ្ឋានបរិស្ថានឥតខ្ចោះ និងឧត្តមានុភាព កម្រិតពិភពលោក។

មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ពហុមុខងារ ដែលជាការអភិវឌ្ឍដំបូង បង្អស់យ៉ាងពិត ប្រាកដនៅប្រទេសកម្ពុជា ដោយមានចែកចេញជាផែ្នកសំខាន់ៗដូចជា៖
- ផ្សារទំនើប វឌ្ឍនៈ កាពីតាល - គឺជាផ្សារប្រណិតដំបូងគេលាតសន្ធឹង៣ជាន់ ដែលសំបូរទៅដោយម៉ាកល្បីៗ លំដាប់អន្តរជាតិដូចជា Hugo Boss, Brioni, Canali, Christofle, Clarins, Lacoste, L’Occitane, Rimowa, Timepieces, Salvatore Ferragamo, Pazzion, Petit Bateau, Jimmy Choo, Roberto Cavalli, Santoni,  និង Stefano Ricci ជាដើម។  បន្ថែមពីនេះ ផ្សារទំនើប វឌ្ឍនៈ កាពីតាល ក៏មានសេវាកម្មផេ្សងៗ ដូចជា៖  ការិយាល័យកណ្តាលធនាគារវឌ្ឍនៈ  ដែលផ្តល់សេវាកម្មធនាគារ៧ថៃ្ងក្នុង១សប្តាហ៍ និងសេវាកម្មបង់ប្រាក់ពន្ឋ-អាករ គ្រប់ប្រភេទ  ព្រមទាំងមានភោជនីយដ្ឋាន ផ្សេងៗទៀតដូចជា ហាងលក់តែនិងម្ហូប  TWG និងហាងអាហារបារាំង Eric Kayser ជាដើម។

- មជ្ឈមណ្ឌលពាណិជ្ជកម្ម - ការិយាល័យកម្រិតខ្ពស់ (Grade A)ផ្តល់ជូននូវទីកន្លែងដ៏មានផាសុខភាព សុវត្ថិភាពខ្ពស់ ហើយមានបែងចែកជាបន្ទប់ប្រណិត ការិយាល័យធំៗ ដែលបំពេញទៅតាមតម្រូវការរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ដោយមានភ្ជាប់ជាមួយនឹងប្រព័ន្ឋគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្ម   ប្រព័ន្ធជណ្តើរយន្តទំនើប និងប្រព័ន្ធការពារផ្សេងៗទៀត ។

- មជ្ឈមណ្ឌលពាណិជ្ជកម្ម  ប្រណិតភាព -(Lifestyle Cube) ជាទីតាំងការិយាល័យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទីតាំងគ្លីនិកទន្តសាស្រ្ត Denriche Asia សេវាសម្ពព និងការិយាល័យសំខាន់ផ្សេងៗទៀត។
- សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ លំដាប់ផ្កាយ៥ - ចាប់ពីជាន់ទី២៥ ដល់ ជាន់ទី៣៩ បំពាក់ទៅដោយសម្ភារប្រណិតទំនើបៗ មានបន្ទប់ស្នាក់នៅ សរុបចំនួន ១៧៥បន្ទប់ រួមមានបន្ទប់ប្រភេទប្រណិត ចំនួន៣៧ ជាមួយទំហំចាប់ពី៥០ ទៅដល់ ២២៥ម៉ែត្រការ៉េ។ លើសពីនេះ ក៏មាន កនែ្លងហាត់ប្រាណ អាងហែលទឹក សាលប្រជុំចំនួន៥ ភោជនីយដ្ឋានចំនួន៥ ប្រភេទផេ្សងៗគ្នាចាប់ពីជាន់ទី ៣៥ ដល់ជាន់ទី៣៩ ដែលមានដូចជា៖

-Brasserie Louis (ជាន់ទី៣៥): ផ្តល់ជូននូវម្ហូបបែបបារាំង និងខ្មែរ សម្រាប់អាហារពេលព្រឹក ថៃ្ងត្រង់ និងពេលល្ងាច
-The Living Room (ជាន់ទី៣៥): ផ្តល់ជូនអាហារពេលព្រឹក និងអាហារសម្រន់បែបប្រណិត សម្រាប់ពេលរសៀល និង ពេលល្ងាច រួមនឹងកាហ្វេ តែ និងនំផ្សេងៗ។
-Iza (ជាន់ទី៣៧): ម្ហូបបែបជប៉ុន Izakaya ផ្តល់ជូននូវអាហារថ្ងៃត្រង់ និងពេលល្ងាច ដែលមានបង្ហាញស្នាដៃចុងភៅផ្ទាល់ៗ និងស្រាជប៉ុនដ៏សំបូរបែប ។
- Sora (ជាន់ទី ៣៧): ជាបារលំហមេឃ សម្រាប់លំហែកាយ នាពេលរាត្រី ដែលមានទីតាំងនៅជម្រាលខ្នងអគារ ដែលផ្តល់ជូន សេវាជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៥ល្ងាច រហូតដល់យប់ ។
-  Cuts (ជាន់ទី៣៨): ជាភោជនីយដ្ឋានដែលផ្តល់ជូន ប្រភេទសាច់គោ និងគ្រឿងសមុទ្រ ដែលមានគុណភាពខ្ពស់ និងជាភោជនីយដ្ឋាន ដែលស្ថិតនៅទីតាំងខ្ពស់ជាងគេ ក្នុងសណ្ឋាគារ ជាពិសេសគឺនៅពេលទទួលទាន អាហារថ្ងៃត្រង់ និងពេលល្ងាច អាចមើលទេសភាព នៅបរិវេណជុំវិញ រាជធានីភ្នំពេញផងដែរ។

មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ដែលជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជា មានផ្ដល់ជូនលោកអ្នក នូវសេវាកម្ម ដ៏ល្អឥតខ្ចោះ និងទំនិញម៉ាកប្រណិតល្បីៗ   ព្រមទាំងផ្ដល់ជូននូវបទពិសោធន៍ នៃរចនាបទរស់នៅបែបស៊ីវីល័យ។

សូមអញ្ជើញសាធារណជនទាំងអស់គ្នា ចូលរួមទទួលយកបទពិសោធន៍ថ្មីៗ នូវការផ្តល់ជូនដ៏អស្ចារ្យជាងគេពី មជ្ឈមណ្ឌល ពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល  ដ៏ប្រណិត ដែលមានទីតាំងស្ថិតនៅ មហាវិថីព្រះមុនី្នវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមអញ្ជើញចូលទស្សនា គេហទំព័រតាមរយៈ https://www.vattanaccapital.com/

លេខទូរស័ព្ទទំនាក់ទំនង មជ្ឈមណ្ឌលពាណិជ្ជកម្ម +855 (0)23 938 888
លេខទូរស័ព្ទទំនាក់ទំនង សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ +855 (0)23 936 888

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top