Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កូរ៉េខាងជើងស្នើឲ្យ បញ្ចប់សង្គ្រាមកូរ៉េ នៅមុនដំណើរ ទស្សនកិច្ចរបស់ លោក Pompeo 

បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយឃោសនាមួយ ក្នុងគោលដៅឲ្យប្រទេស កូរ៉េខាងត្បូង លើកកម្ពស់ការចុះហត្ថលេខាសេចក្តីប្រកាសបញ្ចប់សង្គ្រាមកូរ៉េ។ 

ទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង Seoul Pyongyang News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការអំពាវនាវឲ្យមានសេចក្តីប្រកាស បញ្ចប់សង្គ្រាមនេះ គឺធ្វើឡើងនៅ មុនពេលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ធ្វើដំណើរទស្សនកិច្ច ជាលើកទី៤ ទៅទីក្រុងព្យុងយ៉ាង។ 

នៅក្នុងអត្ថបទកាសែត មានចំណងជើងថា “មិនមានហេតុផលត្រូវព្រងើយកន្តើយ ចំពោះសេចក្តីប្រកាសបញ្ចប់សង្គ្រាម” កាសែតកូរ៉េខាងជើង Uriminzokkiri បាននិយាយដូច្នេះថា “ប្រសិនបើមានសេចក្តី ប្រកាសបញ្ចប់សង្គ្រាមនោះ ការប្រឈមមុខដាក់គ្នាដោយ យោធា រវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក នឹងចប់ បរិយាកាសដ៏មានប្រយោជន៍ ចំពោះការអភិវឌ្ឍទំនុកចិត្ត នឹងត្រូវបានបង្កើតឡើង ហើយវានឹងបង្កើតការប្រមើលមើល សម្រាប់ការវិវត្តរីកចម្រើនថ្មី លើចំណងមិត្តភាពកូរ៉េខាងជើង-អាមេរិក”៕ 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top