Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អបអរសាទរ! កម្ពុជាឈ្នះមេដាយមាស Asian Games ដំបូង ដោយកីឡាជឺជិតស៊ូ

ហ្សាកាតា៖  កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា បានបង្កើតប្រវត្តិសាស្ដ្រថ្មី ជូនប្រទេសកម្ពុជាទៀតហើយ បន្ទាប់ពីកីឡាការិនី ជម្រើសជាតិជឺជិតស៊ូរូបនេះ ដណ្ដើមបានមេដាយមាស ១គ្រឿង ក្រោយប្រកួតឈ្នះកីឡាការិនីអារ៉ាប់រួប Alhinaai Mahra ក្នុងវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិច នៅក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុងហ្សាកាតា-ប៉ាឡាំបាំង ប្រទេសឥណ្ឌូនេស៊ី ។

នេះគឺជាមេដាយលើកដំបូង ក្នុងការប្រកួតកីឡា Asian Games ឆ្នាំ២០១៨ របស់អត្តពលិកកម្ពុជា ប៉ុន្ដែវាគឺជាមេដាយមាសទី២ ក្នុងប្រវត្តិសាស្ដ្រជាង ៦០ឆ្នាំរបស់កម្ពុជា ដែលដណ្ដើមបានមេដាយ ក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ីនេះ បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ដែលដណ្ដើមបានមេដាយមាសទី១ កាលពីឆ្នាំ២០១៤ នៅកូរ៉េ ។ តែគួរឲ្យសោកស្ដាយ សៀវម៉ី បានរបូតឱកាសការពារមេដាយមាស ក្នុងការប្រកួតឆ្នាំនេះទៅវិញ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top