Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ទឹម រដ្ឋា នឹងចេញទៅសម្តែង នៅបារាំងស្វែងរកប្រាក់ សប្បុរសធម៌មកជួយជនក្រីក្រ និងកុមារកំព្រានៅស្រុកខ្មែរ នាពេលខាងមុខ

ភ្នំពេញៈ តារាស្រីកញ្ញា ទឹម រដ្ឋា នឹងចេញទៅសម្តែងនៅបារាំង ពួកយើងនឹងត្រូវចូលរួមជាកម្មវិធី ស្វែងរកប្រាក់សប្បុរសធម៌ ដើម្បីយកមកជួយទៅដល់អង្គការ ឬសហគមន៍នានា ដែលបានជួយជនក្រីក្រ និងកុមារកំព្រានៅស្រុកខ្មែរ ។
កាលពីថ្មីៗនេះស្រាប់តែ លេចឮដំណឹងថា តារាសម្តែង និងម៉ូដែលស្រីកញ្ញា ទឹម រដ្ឋា បាន ឆក់ឱកាសទៅសម្តែង នៅលើទឹកដីតំបន់ប៉ែកអឺរ៉ុប លើកដំបូងចំនួន២ខែ ចោលគូស្នេហ៍បណ្តូលចិត្ត ។

តារាសម្តែង និងម៉ូដែលស្រី កញ្ញា ទឹម រដ្ឋា ខណៈមិនទាន់ចង់ឲ្យអ្នកណាគេ ដឹងនៅឡើយថា ខ្ញុំមិនទាន់ចង់ឲ្យដឹងនាពេលនេះផង ស្រាប់តែខាងបងដឹងរួចបាត់ ទៅហើយ!តាមពិតទៅខ្ញុំ និងសិល្បករការិនី ដទៃទៀតសរុបទាំងខ្ញុំមានចំនួន ៥រូប នឹងត្រូវទៅសម្តែង នៅឯប្រទេសបារាំងចំនួន ២ខែ តែសម្រាប់ខ្ញុំប្រសិនបើ ទទួលបានទិដ្ឋាការហើយនោះ ប្រហែលជានាងខ្ញុំសុំទៅត្រឹមតែពេល ១ខែ តែប៉ុណ្ណោះគឺនឹងទៅក្នុងខែធ្នូ ខណៈសិល្បករ-ការិនី ផ្សេងៗ ៤រូបទៀត នឹងត្រូវចេញនៅចុងខែតុលានេះ ។ 

តារាស្រីរាងខ្ពស់ស្រឡះបានបន្តថា ចំពោះការសម្តែងនៅបារាំង ពួកយើងនឹងត្រូវចូលរួមជាកម្មវិធី ស្វែងរកប្រាក់សប្បុរសធម៌ ដើម្បីយកមកជួយទៅដល់អង្គការ ឬសហគមន៍នានា ដែលបានជួយជនក្រីក្រ និងកុមារកំព្រានៅស្រុកខ្មែរ ។

តារាស្រីសម្បូរស្នេហ៍បរទេស កញ្ញា ទឹម រដ្ឋា ព្រលយឲ្យដឹងរឿងខណៈនាង នឹងត្រូវទៅសម្តែងនៅប្រទេសបារាំងថា ប្រសិនបើ បានទិដ្ឋាការទៅសម្តែងនៅបារាំង ដូចជាគម្រោងនោះមែន នាងខ្ញុំ និងគាត់ ក៏មានគម្រោងការសម្រាប់ពេលនោះដែរ។ គឺនាអំឡុងពេលខ្ញុំទៅបារាំងមួយខែ គាត់ក៏ត្រូវចេញទៅឯអាមេរិក ដើម្បីបានពេលទៅជួបគ្រួសារគាត់ ឬគឺជាពេលបានសួរសុខទុក្ខ គ្រួសារគាត់ដែរ ដោយនេះជាផែនការយល់ស្របគ្នា ខណៈពួកយើងមិនបាននៅកម្ពុជាដូចគ្នា ។

សូមជម្រាបថា តារាស្រីបង្ហាញម៉ូតរាងស្លីម កញ្ញា ទឹម រដ្ឋា បានបង្ហាញគន្លឹះខ្លះៗដល់អ្នកគាំទ្រ អោយមានការរក្សាបាននូវសុខភាព និងរក្សាសម្រស់អោយ កាន់តែក្មេងជាងវ័យ។ នោះគឺការហាត់ប្រាណ ដែលមិនត្រូវខកខាន ទោះក្នុងកាលទេស: បែបណាក៏ដោយដាច់ខាត គឺមិនត្រូវបោះបង់ការ ហាត់ប្រាណឡើយ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top