Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

គ្រូបង្វឹកអាហ្សង់ទីន មិនហ៊ានអះអាងថា Messi នឹងត្រឡប់មកជម្រើសជាតិ ឬអត់ឡើយ

Buenos Aires: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហានេះ បានឲ្យដឹងថា គ្រូបង្វឹកបណ្ដោះអាសន្ន របស់អាហ្សង់ទីន លោក Lionel Scaloni បាននិយាយ កាលពីថ្ងៃអង្គារម្សិលមិញថា លោកមិនប្រាកដថាតើខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona នឹងត្រលប់ទៅក្រុមជម្រើសជាតិវិញ ឬយ៉ាងណានោះទេ។

Messi បានសម្រេចចិត្តចាកចេញ ពីក្រុមជម្រើសជាតិអាហ្សង់ទីន សម្រាប់ការប្រកួតមិត្តភាព ជាមួយនឹងប្រទេសហ្គាតេម៉ាឡានិងកូឡុំប៊ី នៅខែក្រោយ ហើយត្រូវបានគេរាយការណ៍ថា បានស្នើសុំឱ្យចាកចេញ ពីកីឡាបាល់ទាត់អន្តរជាតិនេះទៀតផង។

ប្រទេសអាហ្សង់ទីនប្រឈមមុខ នឹងប្រទេសហ្គាតេម៉ាឡានៅទីក្រុង Los Angeles នៅថ្ងៃទី៧ ខែកញ្ញា និងកូឡុំប៊ី នៅរដ្ឋ New Jersey បួនថ្ងៃបន្ទាប់៕

 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top