Sunday, Dec 8th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ចាញ់ទាំង២ប្រកួត មែនប៉ុន្តែ Mkhitaryan និយាយថា ក្លឹបកំពុង តែអភិវឌ្ឍន៍ខ្លួន

បរទេស:ខ្សែបម្រើស្លាបកាំភ្លើងធំ Arsenal កីឡាករ Henrikh Mkhitaryan បាននិយាយថា ក្រុមរបស់គាត់កំពុង មានការរីកចំរើន ហើយគួរតែរក្សាជំនឿ លើគ្រូបង្វឹកថ្មីរបស់ក្រុម Unai Emery ទោះបីជាមានការចាប់ផ្តើម យុទ្ធនាការក្របខ័ណ្ឌ Premier League ថ្មីស្គាល់ការ បរាជ័យពីរដងក្តី។

Emery បានជំនួសលោក Arsene Wengerកាលពីរដូវកាលក្តៅ ហើយចាប់ផ្តើមដំបូង ដោយការបរាជ័យ២ទល់នឹង០ នៅក្នុងទឹកដីទៅនឹងក្រុមManchester City ក្រោយពីការបរាជ័យ ក្នុងលទ្ធផល៣ទល់នឹង២ នៅលើទឹកដី Chelsea។

នេះមានន័យថាគ្រូបង្វឹក សញ្ជាតិអេស្បាញរូបនេះ គឺជាអ្នកចាត់ការដំបូងរបស់កាំភ្លើងធំ Arsenalក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបចាប់តាំងពីឆ្នាំ១៩៨៦ ដែលបានចាប់ផ្តើមអាជីព របស់គាត់ដំបូងនៅក្លឹបជាមួយ នឹងបរាជ័យជាបន្តបន្ទាប់៕

 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top