Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ចិន នាំយកសត្វជ្រូកប្រមាណ ២០.០០០ក្បាល ទៅសម្លាប់ចោល ក្រោយពីផ្ទុះជំងឺប៉េស្តជ្រូក

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨នេះថា សត្វជូ្រករបស់ប្រទេសចិន ត្រូវបាននាំយកមកសម្លាប់ចោល ប្រមាណ២០.០០០ក្បាល នៅថ្ងៃពុធនេះ ខណៈដែលក្រុមមន្ត្រីព្យាយាម ទប់ស្កាត់ការផ្ទុះឡើង នៃជំងឺប៉េស្តជ្រូក (ASF)  ដែលជាទីផ្សារសត្វជ្រូកធំបំផុត របស់ពិភពលោក  ហើយតម្លៃអស់ជាច្រើនឆ្នាំមកនេះកើនឡើង ។

សម្រាប់ក្រុង Lianyungang សត្វជ្រូកប្រមាណជិត ១៥.០០០ក្បាល ត្រូវបានយកទៅសម្លាប់ចោល ដែលជាក្រុងមួយ ស្ថិតនៅភាគខាងកើតនៃខេត្ត Jiangsu កាលពីថ្ងៃទី២០ សីហាកន្លងទៅនេះ ។ ក្រុមអាជ្ញាធរបាននិយាយថា ក្រោយពីមានករណីផ្ទុះឡើងជាលើកទី៣ ជំងឺនេះត្រូវបានគេរកឃើញ នៅក្នុងចុងសប្តាហ៍ ដែលកើតឡើង៣លើក ក្នុងរយៈពេល២សប្តាហ៍ ។

យោងតាមសេចក្តីរាយការណ៍បឋម បានបញ្ជាក់ថា ជំងឺ ASF នេះបានផ្ទុះឡើង ដោយមិនមានវ៉ាក់សាំង ដែលបានឆ្លងរាលដាលខ្លាំង និងបង្កឲ្យមានផលប៉ះពាល់ខ្លាំង ដល់តម្រូវការសាច់ជ្រូក ដែលប្រទេសនេះ ត្រូវការសម្រាប់នាំយកធ្វើម្ហូបអាហារ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top