Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ទប់ទឹកភ្នែកមិនបាន សុខ សោម៉ាវត្តី រំភើបចិត្ត​យ៉ាងខ្លាំង​ រហូត​សើច​លាយ​យំ ថ្ងៃកំណើត​ឱ្យ​មុន​

ភ្នំពេញ៖ តារាសម្តែងដែលមានទឹករីករាយ កញ្ញា សុខ សោម៉ាវត្តី កាលពីថ្មីៗ​នេះ​មិត្តភក្តិ​​ របស់​នាង​បាន Surprise ថ្ងៃកំណើត​ឱ្យ​នាង​ មុន​ថ្ងៃកំណើត ធ្វើឱ្យ​នាង​រំភើបចិត្ត​ យ៉ាងខ្លាំង​រហូត​សើច​លាយ​យំ មើលទៅ​ពិតជា​ គួរឱ្យ​អាណិត​ណាស់ ទោះបីជាពុំទទួលបានកាដូធំដុំ ឬកាដូពិសេសអ្វី តែនាងរំភើបដល់ថ្នាក់ ទប់អារម្មណ៍ខ្លួនពុំបាន ។

ស្រីស្រស់មេម៉ាយ កូនសាច់ខ្ចី ​សុខ សោ​ម៉ា​វ​ត្តី បាន​និយាយថា « មុនដំបូង​គិតថា​ជា​ថ្ងៃ​ជួបជុំ​ធម្មតា រើស​ថ្ងៃ​ទំនេរ​ឱ្យបាន​ជុំគ្នា ព្រោះ​ចង់​មាន​ពេល​សម្រាក ​បំបាត់ Stress ទាំងអស់គ្នា ព្រោះ​សុទ្ធតែ​កំពូល​អ្នក​រវល់ តែមាន​ដឹងអី​គេ Surprise ថ្ងៃកំណើត​ឱ្យ​មុន ចង់​បាក់​ចង្កេះ រំភើប​ដល់​យំ ព្រោះតែ​គិតថា​ខ្លួនឯង​ មាន​មិត្ត​ល្អ​ខ្លាំង​បែបនេះ ជិត ២០ ឆ្នាំ​ហើយ​ជាមួយ​អ្នក​ទាំងអស់គ្នា តែ​ពួកយើង​មិនដែល​ ប្រែប្រួល​ទៅណា » ។​

​មានរូបភាព​មួយ​សន្លឹក​ ដែល សោម៉ា​វ​ត្តី បង្ហោះ​នេះ គឺ​បង្ហាញ​ពី​អារម្មណ៍ រំភើប លាយឡំ​ជាមួយ និង​ទឹកភ្នែក ធ្វើឱ្យ​គ្រប់គ្នា អស់សំណើច ដែល​មិន​ធ្លាប់បាន ឃើញ​ទឹកមុខ​នាង​បែបនេះ​ពីមុនមក អ្នកខ្លះ​ក៏​សរសើរ​ថា​ស្អាត អ្នកខ្លះ​ទៀត​ក៏​និយាយថា សុខ សោ​ម៉ា​វ​ត្តី មើលទៅ​ពិតជា​ អាក្រក់​ណាស់ ។​

​សូមជម្រាបថា ថ្ងៃកំណើត​របស់ សុខ សោ​ម៉ា​វ​ត្តី នៅ​ពុំទាន់​ចូលមក​ដល់ ប៉ុន្តែ​នាង​ទទួលបាន ​កាដូ​ជា​បន្តបន្ទាប់ លើសពីនេះទៅទៀត សុខ សោ​ម៉ា​វ​ត្តី រំពឹងទុក​ថា ឆ្នាំនេះ នាង​នឹង​ទទួល​កាដូ​ពិសេស ​ពី​មនុស្ស​ម្នាក់ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top