Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ចង់​លូត​កម្ពស់ ​តាម​បែប​ធម្មជាតិ​ទេ​? អាច​សាកល្បង​វិធី​ ទាំងនេះ​បាន​

សុខភាព៖ និយាយ​ដល់​រឿង​កម្ពស់ យើង​ទាំងអស់គ្នា​សុទ្ធតែ​ប្រាថ្នា​ ចង់បាន​ខ្ពស់​ស្រឡះ ព្រោះ​តែ​វា​មាន​គុណសម្បត្តិ​ច្រើន​។ ការ​ដែល​ខ្ពស់​មិន​ត្រឹមតែ ​មើលឃើញ​អ្វី​ខ្ពស់ៗ ​ដោយ​ងាយ​ទេ តែ​ក៏​អាច​ផ្តល់​ទំនុកចិត្ត​ក្នុង​ការរស់នៅ​កាន់តែ​ស្រួល​ដែរ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​កំពុងតែ​ ស្វែងរក​វិធីសាស្ត្រ​គ្រប់ យ៉ាង​ដើម្បី​លូត​កម្ពស់​មែន​នោះ ខ្ញុំ​សូម​ណែនាំ​នូវ​វិធីសាស្ត្រ​ធម្មជាតិ ​មួយ​ចំនួន​តូច​ដែល​វា​ទំនង ជា​អាច​ជួយ​បាន​ច្រើន​៖

​ហាត់ប្រាណ​
​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ ដើម្បី​ពន្លូត​កម្ពស់ គឺ​ការ​ហាត់ប្រាណ ឬ​លេង​កីឡា​ជា​ទៀងទាត់​។ កាលណា​អ្នក​មាន​ភាព​សកម្ម​ខាង​ផ្លូវកាយ​ច្រើន នោះ​រាងកាយ​នឹង​ត្រូវការ​ ថាមពល​កាន់​តែ​ច្រើន ដែល​ជាហេតុ​នាំ​ ឲ្យ​អ្នក​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ដើម្បី​ប៉ះប៉ូវ​ នូវ​អ្វី​ដែល​ខ្វះខាត​។ ដូច្នេះ​កាលណា​សាច់ដុំ និង​ឆ្អឹង​ធ្វើការ​កាន់តែ​ខ្លាំង​បែបនេះ វា​ក៏​ជំរុញ​ដល់​ការលូតលាស់​កាន់ តែច្រើន​បានដែរ​ ។ 

ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​
​ប្រព័ន្ធ​ភាពស៊ាំ​ដើរ​តួនាទី ​សំខាន់​ណាស់​ក្នុង​ការជួយ​ ឲ្យ​មនុស្ស​យើង​លូត​កម្ពស់ ជាពិសេស​កាលណា​អ្នក​ស្ថិត ​ក្នុង​ដំណាក់កាល​នៃ​ការ លូតលាស់​តែម្តង​។ ការ​ដែល​មាន​ប្រព័ន្ធ​ភាព ស៊ាំ​រឹងមាំ មានន័យ​ថា អ្នក​នឹង​មាន​ការការពា​រ​គ្រប់គ្រាន់​ដើម្បី​ ប្រឆាំង​នឹង​ការបង្ក​ជំងឺ ហើយ​រឹតតែ​មិនបាច់​បារម្ភ​អំពី​ការ​ លូត​កម្ពស់​ថែមទៀត​ផង​ ។ 

ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ​

​ជីវជាតិ​គ្រប់គ្រាន់​គឺជា​រឿង​ សំខាន់​នៅ​ពេល​និយាយ​ដល់​ការ​ លូត​កម្ពស់ ដូច្នេះ​យក​ល្អ​គួរតែ​ពិនិត្យ ​ទៅ​លើ​អាហារ​ដែល​អ្នក​ញ៉ាំ​រាល់ថ្ងៃ​ផង​។ ចូរ​ជ្រើសរើស​អាហា​រណា ​ដែល​សម្បូរ​ជាតិ កាលស្យូម ប្រូតេអ៊ីន ស័ង្គសី និង​វីតាមីន D ដើម្បី​ឲ្យ​ប្រាកដថា អ្នកទទួលបាន​ជីវជាតិ​គ្រប់គ្រាន់​ ពង្រឹង​ដល់​លក្ខណៈ​នៃ​ការ​លូត​កម្ពស់ ​។ 

សម្រាក​ឲ្យបាន​គ្រប់គ្រាន់​
​អ្នក​ទំនងជា​គិតថា ការ​គេង​យប់​ជ្រៅៗ​ នឹង​មិន​មាន​បញ្ហា​អ្វី​ដល់​សម្រាប់​ភាពជា​យុវវ័យ​ទេ ដោយសារ​តែ​អ្នក​នៅ​ក្មេង និង​មាន​កម្លាំង​គ្រប់គ្រាន់ ប៉ុន្តែ​រឿង​នេះ​គ្រាន់តែ​រំខាន ​ដល់​ការ​លូត​កម្ពស់​អ្នក​ប៉ុណ្ណោះ​។ បើសិន​ជា​អ្នក​គេង​មិនបាន​គ្រប់គ្រាន់​ទេ មានន័យ​ថា​អ្នក​កំពុងតែ ​ដាក់ខ្លួន​ប្រឈម​នឹង​ជំងឺ​ ជា​ច្រើន​ដោយសារ​តែ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។ យក​ល្អ​គួរតែ​គេង​ឲ្យបាន ១០​ម៉ោង ជាពិសេស​នៅ​ពេល​អ្នក​កំពុងតែ ​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់​ស្រាប់​ ។ 

ជំហ​រាងកាយ​
​វិធីសាស្ត្រ​មួយ​ផ្សេងទៀត​ដើម្បី​លូត​កម្ពស់​តាម​ធម្មជាតិ គឺ​ពិនិត្យ​ទៅ​លើ​ជំហ​រាងកាយ​។ ការ​អង្គុយ ឬ​ឈរ​កោង​ខ្នង​អាច​ធ្វើឲ្យ​ឆ្អឹង​កង​ខ្នង​វៀច ជាហេតុ​នាំ​ឲ្យ​មិន​អាច​លូត​កម្ពស់​បាន​។ ការ​ដែល​ធ្វើ​យ៉ាងណា​ឲ្យ​ស្មាត្រង់ ឬ​ពឺង​ទ្រូង​ក្នុងពេល​អង្គុយ ឬ​ឈរ ជា​រឿង​ដែល​អាច​នាំ​ឲ្យ​លូតកម្ពស់​បាន​។ 

ផ្អាក​នូវ​របស់​អ្វី​ដែល​គ្រោះថ្នាក់​
​មានរឿង​ច្រើនណាស់​ដែល​អាច​រំខាន ឬ​បញ្ឈប់​ការ​លូត​កម្ពស់ ​របស់​អ្នក​បាន​ដូច​ជា ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ការប្រើ​ថ្នាំញៀន​ជាដើម​។ 

ញ៉ាំ​ទឹក​ឲ្យ​គ្រប់គ្រាន់​
​មិនមែន​មាន​មនុស្ស​គ្រប់​គ្នា​ យល់​អំពី​សារៈសំខាន់​នៃ​ការ​ញ៉ាំ​ទឹក​ឡើយ ​នៅពេល​និយាយ​ដល់​ការ​លូត​កម្ពស់​នោះ​។ ថ្វី​បើ​អ្នក​នឹង​មិន​អាច​លូត​កម្ពស់ ​ខ្ពស់​ដូច​យក្ស​ នៅពេល​ញ៉ាំ​ទឹក​ក៏​ដោយ តែ​ការ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​គ្រប់គ្រាន់​នឹង​ជួយ​ដល់​សាច់ដុំ និង​ឆ្អឹង​លូតលាស់​បាន ​វែង​ជាង​មុន​ខ្លះ​ដែរ​។ យក​ល្អ​គួរតែ​ញ៉ាំ​ទឹក​ឲ្យបាន​យ៉ាងហោចណាស់ ៨​កែវ​ឡើងទៅ​ក្នុង​មួយ​ថ្ងៃ​ បើសិនជា​អ្នក​ហាត់ប្រាណ​ខ្លាំងក្លា ​។ 

ដូច​អ្នក​ទាំងអស់​គ្នា​បាន​ឃើញ​រួច​ហើយ​ថា មាន​វិធីសាស្ត្រ​ច្រើនណាស់ ​ដែល​អ្នក​អាច ​ធ្វើបាន​ដើម្បី​ពន្លូត​កម្ពស់ ​ខ្លួនឯងបាន​ទោះបីជា​គ្រួសារ​អ្នក​ពី​ ដើម​មក​សុទ្ធតែ​ជា ​មនុស្ស​ទាប​ក៏ដោយ​ ។ ចូរ​អនុវត្ត​វិធី​ទាំងនេះ​ផង នោះ​អ្នកនឹង​ឃើញ​ លទ្ធផល​វិជ្ជមាន ​ជាមិនខាន ជាពិសេស​នៅ​ពេល ​អ្នក​ស្ថិត​ក្នុង​ វ័យក្មេង​នៅឡើយ​ ៕ប្រភព៖health

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top