Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អាការៈ​ជំងឺ​មហារីកក្រពេ​ញ​អូ​វ៉ែ មាន​លក្ខណៈ​សម្គាល់ ​សំខាន់ៗ​ទាំងនេះ​!

ជំងឺមហារីក​ក្រពេញ​អូវ៉ែ​មាន​ប្រហែល ៣​ភាគរយ​ប៉ុណ្ណោះ​ក្នុងចំណោម​ ជំងឺមហារីក​ទាំងអស់​លើ​មនុស្ស​ស្រី ប៉ុន្តែ​វា​នៅតែ​ជា​មូលហេតុ​នាំ​ឲ្យ​ ស្ត្រី​ស្លាប់​ដោយសារ ​ជំងឺមហារីក​ចំណាត់ថ្នាក់​ទី​៥ ​ដដែល​ក្នុង​សហរដ្ឋអាមេរិក​។ ក្នុងចំណោម​ចំនួន​នៃ​ ការស្លាប់​ដោយសារ ​ជំងឺមហារីក​លើ​ប្រព័ន្ធ​ប្រដាប់​បន្ត​ពូជ​របស់​ស្ត្រី ជំងឺមហារីក​ក្រពេញ​អូវ៉ែ ​គឺ​មាន​ស្ថិតិ​ខ្ពស់​ជាងគេ​បំផុត​។

​ថ្វី​បើ​ជំងឺ​នេះ​មិនសូវ​កើតមាន ​ជា​ញឹក​ញ៉ាប់​ក៏ដោយ តែ​ចំនួន​នៃ​ការស្លាប់​ដោយសារ​ជំងឺ​នេះ​ ច្រើន​បណ្តាលមកពី ​មូលហេតុ​សំខាន់ៗ​ពីរ​យ៉ាង​គឺ កង្វះ​ការរកឃើញ ​រោគសញ្ញា​ដំបូង​របស់​វា និង​ការធ្វើ​តេស្ត​រកឃើញ​ជំងឺ​នេះ​ យ៉ាង​មាន​ប្រសិទ្ធភាព​។

មាន​ការសិក្សា​ជា​ច្រើន​និយាយា​ថា ជំងឺមហារីក​ក្រពេញ​អូវ៉ែ​គឺ ជា​ឃាតកឈាម​ត្រជាក់ ដោយសារ​តែ​វា​គ្មាន​រោគសញ្ញា ​ដែល​អាច​រកឃើញ​ទាន់ពេលវេលា​។ យ៉ាងណាមិញ តាម​ការស្រាវជ្រាវ​បានឲ្យដឹង​ទៀត​ថា ជំងឺមហារីក​ក្រពេញ​អូវ៉ែ​អាច ​រក​ឃើញ​ទាន់​ពេល​វេលា​។

អ្វី​ដែល​ធ្វើឲ្យ​រោគ​សញ្ញា រ​បស់​វា​ពិបាក​សម្គាល់​ដឹង ដោយសារ​តែ​វា​មាន ​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ អា​ការៈផ្សេងៗ​ទៀត​ដូចជា បញ្ហា​ក្រពះ​ពោះវៀន ការបង្ក​រោគ​នៅ​ប្លោកនោម និង​ការ​រលាក​ពោះវៀន​ជាដើម​។

តាមពិត ការសិក្សា​បានឲ្យដឹងថា ស្ត្រី​ស្ទើរតែ​ពាក់កណ្តាល​ហើយ​នឹង​មាន អាការៈ​របស់​ជំងឺ​នេះ​ យ៉ាងហោចណាស់ ៣​ខែ​មុន​កំណត់​រោគវិនិច្ឆ័យ​ដឹង​។ ប៉ុន្តែ រោគសញ្ញា​ទាំងនេះ​ច្រើន​ តែ​គ្មាន​អ្វី​ច្បាស់លាស់​សោះ ហើយ​វា​កាន់តែ​មិន​មាន លក្ខណៈ​ណាមួយ ​ថា​ជាប់​ទាក់ទង​នឹង​បញ្ហា​រោគ​ស្ត្រី​ទៀត​។

ខាងក្រោម​នេះ​គឺ ជា​រោគសញ្ញា​ដំបូង​ ដែល​ត្រូវបាន​ចាត់ទុក​ថា ​មាន​ជាប់​ទាក់ទង​នឹង​ ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​៖

-ឈឺ​ក្នុង​ពោះ ឬ​អាង​ត្រគាក​ជាប់​រហូត​
-​ការ​ហើមពោះ​ជាប់ ​រហូត​លើសពី​បី​សប្តាហ៍​
-​ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​
-​មាន​អារម្មណ៍​ថា ​ក្នុង​ពោះ​ឆ្អែត​ជាប់​ទោះបីជា មិនទាន់​ញ៉ាំ​អី​ក៏​ដោយ​
-​នោម​ញឹក​ខុស​ពី​ធម្មតា
-​ទល់​លាមក ឬ​រាករូស​ជា​ញឹក​ញ៉ាប់​

​អា​ការៈសំខាន់ៗ​ផ្សេង​ទៀត​ដែល ​គួរ​សង្កេត​ដែរនោះ​មានដូចជា​៖ អស់កម្លាំង​ខ្លាំង ឈឺចាប់​ក្នុងពេល​រួមភេទ ឈឺ​ចង្កេះ និង​មក​រដូវ​មិន​ទៀង​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​មាន​អាការៈ​ទាំងអស់នេះ​មែន មិនមែន​មានន័យថា អ្នក​មាន​ជំងឺ​មហារីក​ក្រពេញ​អូវ៉ែ​ឡើយ​។ ប៉ុន្តែ​យក​ល្អ​គួរតែ ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី​ឲ្យ បាន​លឿន​បើសិនជា​មាន អាការៈ​ដូចខាងក្រោម​នេះ​៖

-ថ្មី​៖ អ្នក​ទើបតែ​សម្គាល់​អាការៈ​មួយ​ថ្មី​ ដែល​មិន​ធ្លាប់​មាន​ពីមុនមក ឬ​មួយ​ឆ្នាំ​មុន​
-​ញឹកញាប់​៖ វា​កើត​ឡើង​ច្រើនជាង ១២​ថ្ងៃ​ក្នុង​មួយខែ​
-​ជាប់​រហូត​៖ កើតឡើង​មិន​បាត់​សោះ​៕

ប្រភព ៖ Health.com.kh

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top