Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លោកស្រី មូរ សុខហួរ មិនត្រូវបានអនុញ្ញាត ឲ្យចូលថៃ ខណៈមកដល់ ព្រលានយន្តហោះបាងកក

ភ្នំពេញ ៖ អតីតមន្រ្តីគណបក្ស សង្រ្គោះជាតិ លោកស្រី មូរ សុខហួរ ដែលអះអាងក្តែងៗថា នឹងចូលមកប្រទេសក្បែរខាងកម្ពុជា ដើម្បីត្រៀមរៀបចំដំណើរ មាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ីនោះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចថៃ មិនអនុញ្ញាតឲ្យចូលឡើយ ក្រោយពីធ្វើដំណើរមកពី ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

យោងតាមប្រភពព័ត៌មាន ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបាននាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា នៅថ្ងៃ២០ តុលា ឈ្មោះ មួរ សុខហួរ បានចេញដំណើរពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅម៉ោង ៣និង៤រសៀលនាទី តាមជើងយន្តហោះ MH782 មកដល់ទីក្រុងបាងកក ម៉ោង ៤និង៣៤ រសៀល ថ្ងៃដដែល។

ប៉ុន្តែពេលមកដល់ប៉ុស្តិ៍ត្រួតពិនិត្យ នគរបាលអន្តោប្រវេសន៍ថៃ បានហាមឃាត់មិនឲ្យចូល ដោយសារមានឈ្មោះក្នុងបញ្ជីខ្មៅ ដែលសមត្ថកិច្ចកម្ពុជាស្នើឲ្យហាមឃាត់។ សមត្ថកិច្ចថៃក៏បានចារពាក្យ ហាមឃាត់មិនឲ្យចូលលើលិខិតឆ្លងដែន របស់ឈ្មោះ មួរ សុខហួរ ។

ជាមួយគ្នានេះ ឈ្មោះមួរ សុខហួរ ក៏បានចាកចេញពីថៃ ទៅម៉ាឡេស៊ីវិញ នៅម៉ោង ៨និង១០នាទីយប់ តាមជើងហោះហើរ MH781 ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top