Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

នាយករដ្ឋមន្រ្តី ទាត់ចោល សំណើរដ្ឋមន្រ្តីសុខាភិបាល ឲ្យត្រួតពិនិត្យ សុខភាព បេក្ខជន មុនចូលប្រឡង ចូលក្របខណ្ឌរដ្ឋ (វីដេអូ)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទាត់ទាត់ចោលនូវសំណើ របស់រដ្ឋមន្រ្តី ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក្នុងការត្រួតពិនិត្យ សុខភាពបេក្ខជន មុនចូលប្រឡងចូលក្របខណ្ឌរដ្ឋ ។

ដោយសម្ដេចបានលើកឡើងថា ក្រែងអាចប្រែទៅជាការបង្កើត អំពើពុករលួយ នៅក្នុងស្ថានប័ននានា នៅពេលចូលបម្រើការងារ។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្ដេចតេជោបានមានប្រសាន៍ថា "ខ្ញុំមិនយល់ស្របជាមួយ នឹងសំណើរបស់ក្រសួងសុខាភិបាល ដែលស្នើឡើង ដើម្បីសុំឲ្យមានត្រួតពិនិត្យ ទៅលើអ្នកដែលត្រូវប្រឡងចូលក្របខណ្ឌរដ្ឋ" ។

សម្ដេចថា ព្រោះសំណើនេះ គឺជាការបង្កើតបន្ទុកបន្ថែម សម្រាប់អ្នកដែលត្រូវប្រឡងចូល ។

សម្ដេចគូសបញ្ជាក់ថា "ជួនកាលការពិនិត្យសុខភាពនេះ ជាការបង្កើតដើម្បីសេវារកលុយ អានេះដែលគួរឲ្យខ្លាចមិនមែនជំងឺនោះទេ អ្វីដែលគួរឲ្យខ្លាចកឺជំងឺពុករលួយទៅវិញនោះទេ" ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top