Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សម រង្ស៊ី៖សម្ដេចតេជោគិតខុស ពេលតែងតាំង បក្សទាំង១៩ ជាទីប្រឹក្សារដ្ឋាភិបាលថ្មី

ភ្នំពេញ៖អតីតប្រធាន គណបក្សសង្រ្គោះជាតិ (CNRP) លោក សម រង្ស៊ី បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា(ប្រ.ជ) នឹងជាអនាគតនាយករដ្ឋមន្រ្តីនៃកម្ពុ ជាអាណត្តិថ្មី បានគិតខុសខណៈ សម្ដេចតែងតាំងមនុស្ស ដែលមកពី គណបក្សផេ្សងៗ ឲ្យធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាលអាណត្តិថ្មី ដោយលោក សម រង្ស៊ីបានចាត់ទុកបក្សទាំង១៩ ជាបក្សអំពិលអំពែក និងជាអាយ៉ងរបស់ បក្សកាន់អំណាចសព្វថ្ងៃ។

ការលើកឡើងរបស់ លោក សម រង្ស៊ី បន្ទាប់ពីសម្ដេចតេជោ បានអញ្ជើញបក្សទាំង១៩ឲ្យចូលរួមប្រជុំជាមួយសម្ដេច ដែលជាជំនួប ដំបូងមិនធ្លាប់មានពី មុនដើម្បីឲ្យគណបក្សទាំង១៩បានពិគ្រោះយោលបល់។ ខណៈនោះ សម្ដេចក៏បានធ្វើការតែងតាំង គណបក្សដែលបានចូលរួមប្រជុំ ឲ្យធ្វើទីប្រឹក្សារាជរដ្ឋាភិបាល ដែលមាន ឋានៈស្មើរដ្ឋមន្រ្តី កាលពី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

យោងតាមបណ្ដាញទំនាក់ទំនង ហ្វេសប៊ុករបស់ លោក សម រង្ស៊ី បានឲ្យដឹងនៅថ្ងៃ២១ សីហាថា “សម្តេចហ៊ុន សែន គិតខុស ពេលគាត់នឹកឃើញ តែងតាំង មនុស្សមកពី គណបក្សអំពិលអំពែក ទាំង១៩ឲ្យធ្វើជារដ្ឋមន្ត្រីអាយ៉ង ក្នុងរដ្ឋាភិបាលថ្មី របស់គាត់ដែលគ្មានភាពស្របច្បាប់ទេ បន្ទាប់ពីការបោះឆ្នោតក្លែងក្លាយថ្ងៃ២៩ កក្កដា កន្លងទៅនេះ”។

លោកបានលើកឡើងទៀតថា សម្ដេចតេជោ បានប៉ុនប៉ងរៀបចំសម្បកក្រៅរ ដ្ឋាភិបាលសារធាតុ ឯកបក្សឲ្យល្អមើលបន្តិច តែកលល្បិចលើគោកបែបនេះ ធ្វើឲ្យស្ថានការណ៍ កាន់តែដុនដាបថែមទៀត។

អតីតមេបក្សប្រឆាំង បានសង្កត់ធ្ងន់ថា បណ្ដាប្រទេសមួយចំនួនបានឃើញពីបំណង បោកបញ្ឆោតរបស់សម្ដេច កាន់តែច្បាស់អស់ ហើយ តែសម្ដេចទេ ដែលនឹកស្មានថាសហគមន៍អន្តរជាតិល្ងង់៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top