Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

គណបក្សខ្មែរ សាធារណៈរដ្ឋ មិនទាន់ ឆ្លើយតបការផ្ដួចផ្តើម របស់សម្តេចតេជោ

ភ្នំពេញ៖ គណបក្សខ្មែរ សាធារណៈរដ្ឋដែល មានលោក លន់ ឫទ្ធិ ជាប្រធានគណបក្សដែល ត្រូវជាកូនរបស់លោក លន់ ណន់ មិនទាន់មានការឆ្លើយតប ចំពោះគំនិតផ្តួចផ្តើម របស់សម្តេច ក្នុងការ“ឧត្តមក្រុមប្រឹក្សា ពិគ្រោះយោបល់” ដោយអះអាងថា ពិគ្រោះជាមួយសហគាវិកសិន ខណៈគណបក្សនយោបាយ ទាំង១៥ បានគាំទ្រ ការផ្ដួចផ្តើមរបស់សម្តេចតេជោ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា “ខ្ញុំមានកិត្តិយស មោទនភាព និងសេចក្តីរីករាយ ក្នុងការមកចូលរួម ក្នុងវេទិកានេះ ក្នុងបរិបថរួមគ្នាគិត រួមគ្នាធ្វើ ខ្ញុំសូមឯកភាព និងគាំទ្រនូវការផ្ដួចផ្តើមរបស់សម្តេចតេជោ នេះ។ នេះជាពាក្យលើកឡើងរបស់ គណបក្សដែលមានវត្តមាន ទាំងអស់ លើកលែងតែគណបក្សខ្មែរសាធារណៈរដ្ឋ ឯកឧត្តម លន់ ឫទ្ធិ ដែលសូមពិគ្រោះជាមួយនិងសហគាវិកសិន”៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top