Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អ្នកនាំពាក្យរដ្ឋសភា៖ CNRP ចូលប្រជុំជាសិទ្ធិ របស់ពួកគាត់គ្មានអ្នកណា ហាមឃាត់ទេ

ភ្នំពេញ៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ និងជាអគ្គលេខាធិការដ្ឋានរដ្ឋសភា បានថ្លែងថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ (CNRP) ចូលប្រជុំសភា ជាសិទ្ធិរបស់ពួកគាត់ គឺគ្មានអ្នកណាម្នាក់ហាមឃាត់នោះទេ។

លោក ឡេង ប៉េងឡុង បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ថា “នេះជារឿងរបស់គាត់។ គាត់ចូលមិនចូលស្រេចតែគាត់។គាត់ជាតំណាងរាស្រ្តភារកិច្ចរបស់គាត់ គឺចូលប្រជុំ និងធ្វើការក្នុងសភា ហ្នឹងបើគាត់មិនចូលទេជារឿង នយោបាយរបស់គាត់”។

លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រ CNRP បាថ្លែង នៅថ្ងៃទី២២ សីហាថា  តំណាងរាស្រ្តគណបក្សរបស់លោក អាចនឹងបញ្ចប់ការធ្វើពហិការ របស់ខ្លួនដោយវិលត្រឡប់ទៅចូលរួមប្រជុំរដ្ឋសភាវិញ បន្ទាប់ពីបានប្រកាសថា នឹងមិនចូលប្រជុំសភានាពេលកន្លងមក៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top