Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

រយៈពេល ១ខែ គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យ មនុស្សស្លាប់ និងរបួសជិត ៥០០នាក់

ភ្នំពេញ៖ ក្នុងរយៈពេល ៣០ថ្ងៃ នៃខែមិថុនា ឆ្នាំ២០១៦នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើនចំនួន ២៤៩លើក ហើយបានបណ្ដាលឲ្យ មានមនុស្សស្លាប់ និងរងរបួសធ្ងន់-ស្រាល ចំនួនជិត ៥០០នាក់ ។

យោងតាមរបាយការណ៍ នាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល ៣០ថ្ងៃ ក្នុងខែមិថុនា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៤៩លើក បើប្រៀបធៀបនឹងខែឧសភាកន្លងទៅ ថយចុះចំនួន ៣៧លើក, បណ្ដាលឲ្យមានមនុស្សស្លាប់ ១០៥នាក់ ថយចុះ ២៣នាក់, របួសធ្ងន់ ២៤៥នាក់ ថយចុះ ២៤នាក់ និងរបួសស្រាល ១២៥នាក់ ថយចុះចំនួន ១១៣នាក់ ។

មូលហេតុនាំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីបើកបរ ក្នុងល្បឿងលឿនចំនួន ១០៣លើក, ស្រវឹង ១៩លើក, ប្រជែងគ្រោះថ្នាក់ ២៩លើក, មិនប្រកាន់ស្តាំ ៣៦លើក, មិនគោរពសិទ្ធិ ៣១លើក, បត់គ្រោះថ្នាក់ ២២លើក, កត្តាយានយន្ត ៦លើក, ងងុយដេក ២លើក និងអាកាសធាតុ ១លើក ។ បណ្ដាលឲ្យខូតខាតម៉ូត ២៧៦គ្រឿង, រថយន្តតូច ១១០គ្រឿង, រថយន្តធំ ៣៦គ្រឿង, យានផ្សេងៗ ១៩គ្រឿង និងថ្មើរជើង ១៩គ្រឿង ។   

រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់ចរាចរណ៍ និងរងគ្រោះច្រើនរួមមាន ទី១. ភ្នំពេញ កើតឡើង ៣៨លើក, ស្លាប់ ១៤នាក់ និងរបួស ៥៤នាក់, ទី២. ខេត្តស្វាយរៀង ១៦លើក, ស្លាប់ ៨នាក់ និងរបួស ២៣នាក់, ទី៣. ព្រៃវែង ៨លើក, ស្លាប់ ៨នាក់ និងរបួស៦នាក់, ទី៤. កំពង់ធំ ១២លើក, ស្លាប់ ៨នាក់ និងរបួស ១២នាក់, ទី៥. កំពត ១០លើក, ស្លាប់ ៧នាក់ និងរបួស ១៩នាក់, ទី៦. តាកែវ ៨លើក, ស្លាប់ ៦នាក់ និងរបួស ១៣នាក់, ទី៧. ព្រះសីហនុ ២៦លើក, ស្លាប់ ៥នាក់ និងរបួស ៤៧នាក់, ទី៨. កណ្ដាល ១១លើក, ស្លាប់ ៥នាក់ និងរបួស ១៥នាក់, ទី៩. សៀមរាប ៧លើក, ស្លាប់ ៥នាក់ និងរបួស ១១នាក់, ទី១០. ខេត្តកំពង់ចាម ១៣លើក, ស្លាប់ ៤នាក់ និងរបួស ១៥នាក់ និងទី១២. ខេត្តកោះកុង ១០លើក, ស្លាប់ ៤នាក់ និងរបួស ១៧នាក់ ។

ដោយឡែក នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ប្រុស) រងរបួសធ្ងន់ ៧នាក់ (ស្រី៣នាក់) និងរបួសស្រាល ៩នាក់ (ស្រី៧នាក់) ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top