Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សូមចំណាយពេល ៥នាទី ដើម្បីស្វែងយល់ អំពីការរៀបចំ សំណុំឯកសារ និងទំរង់បែបបទ ក្នុងការបើក ឬបិទក្រុមហ៊ុន អង្គការ សមាគម សណ្ឋាគារ រោងចក្រ …ដែលត្រឹមត្រូវ?

សូមស្វែងយល់ អំពីមធ្យោបាយរៀបចំសំណុំឯកសារ និងទំរង់បែបបទក្នុងការបើក ឬបិទក្រុមហ៊ុន អង្គការ សមាគម សណ្ឋាគារ រោងចក្រ សហគ្រាស  ………ដែលត្រឹមត្រូវ ៖

១. ការបើកក្រុមហ៊ុនថ្មី សាខាក្នុង និងក្រៅប្រទេស ការិយាល័យតំណាង អង្គការ សមាគមនានា

- ការបំពេញបែបបទស្នើសុំចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដា (ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន មជ្ឈមណ្ឌលកំសាន្ត ដឹកជញ្ជូន ព័តមានវិទ្យា ផ្សព្វផ្សាយ ប្រឹក្សាយោបល់ រកការងារក្នុង និងក្រៅប្រទេស សាលារៀន អចលនទ្រព្យ បញ្ចាំ និងប្រតិភោគ ដោយអនុប្បទាន ក្រុមហ៊ុន សាងសង កសិកម្ម  សិប្បកម្ម ឧស្សាហកម្ម កសិឧស្សាហកម្ម ផលិតខ្សែភាពយន្តផ្សេងៗ......)

- ការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី

- ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។

- ការស្នើរសុំអាជ្ញាប័ណ្ណ គ្រឹះស្ថានហិរញ្ញវត្ថុ ពីស្ថាប័នអណាព្យាបាល (ធនាគារ ឬមីក្រូហិរញ្ញវត្ថុ)

- ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ

- ការរៀបចំស្នើរសុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)

- ការស្នើរសុំចុះបញ្ជីបេឡាជាតិសន្តិសុខសង្គម (បសស)

- ការប្តូរវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ការកែប្រែ លក្ខន្តិក ការកែប្រែផ្លាស់ប្តូរភាគហ៊ុន ការប្តូរអាស័យ ដ្ឋាន ការបន្តអជ្ញាប័ណ្ណ និងការកែប្រែផ្សេងៗទៀត( អភិបាល កម្មវត្ថុអាជីវកម្ម នាមករណ៍ ចំនួន កូរ៉ុម.....)

២-ការប្រឹក្សាយោបល់លើការបិទក្រុមហ៊ុន អង្គការ រោងចក្រ សហគ្រាស។ល។

- ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម

- ការស្នើសុំលុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករដែលជាប់ពន្ធលើប្រាក់ចំណេញ

- ការស្នើសុំលុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម ។ល។

បើលោកអ្នកចង់ស្វែងយល់លើកិច្ចការ ទាំងឡាយនេះ សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110 និង 017 888 987 យើងខ្ញុំមានក្រុមជំនាញដែលមានភាពច្បាស់លាស់ និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការ ប្រឹក្សាការងារ និងជួយដល់លោកអ្នក ។

ក្រៅពីនេះយើងខ្ញុំមានការប្រឹក្សាយោបល់លើ សេវាកម្មមួយចំនួនទៀតជូនលោកអ្នកដូចជា៖

១-សេវាកម្មគណនេយ្យៈ

-សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

-សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោលនយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។

-សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មាន ប្រតិបត្តិការ​ជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។

-សេវាកម្មប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយគណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

២-សេវាកម្មពន្ធដារៈ

-ជួយរៀបចំបញ្ជីពន្ធដារគ្រប់ប្រភេទ និងយកទៅបង់នៅកន្លែងពន្ធដារជូនលោកអ្នក ដែលធ្វើបែប នេះគឺចំណេញថវិការជាងការជួលបុគ្គលិកធ្វើការជាប្រចាំឆ្ងាយណាស់។

-ការដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជា ដោះស្រាយបំណុលពន្ធ ការជំរះបញ្ជីបិទ ក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ដាក់ជូនសវនករពន្ធដារ ។

-ប្រឹក្សាយោបល់លើផែនការពន្ធដារ ជាមួយនឹងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។

៣-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ

-សេវាប្រឹក្សាយោបល់លើការជ្រើសរើសកម្មវិធី គណនេយ្យកុំព្យូទ័រឲ្យសមស្រប ទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអង្គការ សមាគម... សម្រាប់កត់ត្រា ផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។

-សេវាប្រឹក្សាយោបល់លើការវិភាគ និង ធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...

៤-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង

ជាសេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យ ដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)

សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110 និង 017 888 987 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top