Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ស្រ្តីមេម៉ាយកូន២ម្នាក់ ត្រូវជនសង្ស័យ កាប់ស្លាប់តាមផ្លូវ

ភ្នំពេញ ៖ ស្ត្រីមេម៉ាយកូនពីរម្នាក់ ត្រូវជនសង្ស័យទាញ់កំាបិត កាប់យ៉ាងសាហាវព្រៃផ្សៃ នៅវេលាម៉ោង ៥ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ខណ:កំពុងជិះម៉ូតូទៅផ្សារទិញបន្លែ ស្ថិតភូមិពោធ៏ ឃុំស្លា ស្រុកសំរោងខេត្តតាកែវ។

ស្រ្តីរងគ្រោះឈ្មោះ ហឿង សុខុន អាយុ ៣៤ឆ្នាំ ជាស្ត្រីមេម៉ាយកូនពីរ រស់នៅភូមិឃុំកើតហេតុខាងលើ។
ជនសង្ស័យឈ្មោះ សែន ហាក់ឡី ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

ដំណើររឿង៖ មុនពេលកើតហេតុស្ត្រីរងគ្រោះ បានជិះម៉ូតូទៅផ្សារទិញបន្លែមកលក់ នៅក្នុងភូមិដូចសព្វដង តែមិនទាន់ជិះផុតភូមិផង ស្រាប់តែជនសង្ស័យលបកាប់ពីក្រោយ បណ្ដាលឲ្យហូរឈាមស្រោចពេញខ្លូន ហើយជនសង្ស័យ បានជិះម៉ូតូរត់ចេញទៅបាត់។  តែទោះជាយ៉ាងណា ជនសង្ស័យត្រូវបាន គេស្គាល់អត្តសញ្ញាណ
សមត្ថកិច្ចកំពុងដុតដៃដុតជើងស្វែងរកឃាតករ ។ បើតាមប្រភពព័ត៌មានបានអោយដឹងថា ជនសង្ស័យជាមនុស្សញៀនថ្នាំ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top