Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អង្គការ ម៉ារី ស្តូប នាំយកមកវិញ នូវទិវាសិទ្ធិ ក្នុងការជ្រើសរើស ដើម្បីអបអរសិទ្ធិនៃស្ត្រី ក្នុងការសម្រេចចិត្ត   

ភ្នំពេញ ៖ នៅឆ្នាំទី២នេះ ទិវាសិទ្ធិក្នុងការជ្រើសរើស ដែលជាកម្មវិធីផ្តួចផ្តើម ដោយអង្គការ MarieStopes នឹង ត្រឡប់មកវិញ ដើម្បីលើកកម្ពស់ស្ត្រី ក្នុងគ្រប់គ្រងជីវិតរបស់គាត់ និងអនុវត្តសិទ្ធិ នៃការទទួលបានព័ត៌មាន ពី ជម្រើសសុខភាពបន្តពូជ និងសេវាកម្ម ដែលមានសុវត្ថិភាពរួមមាន ទាំងការរំលូតកូន ដោយសុវត្ថិភាពផងដែរ ។ 

 បើទោះបីជាសេវាកម្មរំលូតកូន ស្របច្បាប់ក៏ដោយ ប៉ុន្តែព័ត៌មានពីសេវាកម្មនេះ នៅមានកម្រិត ហើយនៅតែជា ប្រធានបទ ដែលមិនត្រូវបានជជែកនៅប្រទេសកម្ពុជា ដែលនាំឲ្យស្ត្រី ទៅស្វែងរកសេវាកម្ម ដែលមិនមានសុវត្ថិភាព ដោយសារតែការភ័យខ្លាច ខ្មាស់អៀន ឬ មិនមានព័ត៌មានគ្រប់គ្រាន់ ។ ការបំបាត់ការរំលូតកូន ដោយមិនមាន សុវត្ថិភាព និងធានាថា ទារកគ្រប់រូប គឺសុទ្ធតែទទួលបានការត្រូវការ គឺជាគុណតម្លៃរបស់អង្គការ Marie Stopes តាំងពីពេលចាប់ផ្តើមដំបូង នៅប្រទេសកម្ពុជានាឆ្នាំ១៩៩៨ ។ 

សាធារណជនគ្រប់ភេទ ត្រូវបានអញ្ជើញ ឲ្យចូលរួមក្នុងកម្មវិធី ដែលធ្វើឡើងមួយកំណាត់ថ្ងៃនេះ ដោយមានព័ត៌មាន និងសកម្មភាពកម្សាន្តជាច្រើន នៅ FuturesFactory វេលាម៉ោង ១ ដល់ ម៉ោង ៦ ល្ងាច ។ កម្មវិធីកាលពីថ្ងៃទី១៧ តុលា កន្លងទៅនេះ រួមមានការតាំងពិព័រណ៍រូបល្បែងកម្សាន្ត ការសម្តែង ការគូរគំនូរ ការប្រឹក្សាយោបល់ ដោយ ឥតគិតថ្លៃ និងការចូលរួមរបស់ FeministVoices ។ 

 អ្នកចូលរួម មិនត្រឹមតែអាចដើរមើលកម្សាន្ត និងចូលរួមក្នុងសកម្មភាព ដែលពួកគេចង់ទេ ប៉ុន្តែពួកគាត់ក៏នឹងបាន ចូលរួមក្នុងការសិក្សា ពីសុខភាពបន្តពូជ វិធីសាស្ត្រពន្យារកំណើត និងការរំលូតកូនដោយសុវត្ថិភាព ក៏ដូចជា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ស្ត្រី ឲ្យគ្រប់គ្រងរាងកាយរបស់គាត់ និងធ្វើការសម្រេចចិត្តដ៏ល្អ ចំពោះ សុខភាពគាត់ និងអនាគតរបស់គាត់ ។ 

 អ្នកស្រី AmyWilliamson នាយកប្រចាំប្រទេស របស់អង្គការ MarieStopes បានឱ្យដឹងថា ៖ បើទោះជាស្ត្រីជាច្រើន នៅខ្វះខាតព័ត៌មាន និងការទទួលបានសេវាកម្ម រំលូតកូនដោយសុវត្ថិភាព នៅប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែយើង កំពុងតែខិតខំប្រឹងប្រែងបំបាត់គំលាតនេះ ដើម្បីធានាបានថា គ្រប់ស្ត្រីទាំងអស់មានជម្រើស ក្នុងការរំលូតកូន ប្រសិនបើពួកគាត់ចង់ ដោយមិនផ្តល់ហានិភ័យ ដល់សុខភាពរបស់គាត់ ។ 

 អ្នកស្រីបានសម្តែងគំនិតវិជ្ជមាន ទៅលើអនាគតនៃសិទ្ធិ សុខភាពបន្តពូជរបស់ស្ត្រី នៅប្រទេសកម្ពុជាថា ៖« ជាមួយនឹងសកម្មភាព និងការខិតខំលើកកម្ពស់ និងផ្សព្ធផ្សាយរបស់យើងដូចជា ទិវាសិទ្ធិក្នុងការជ្រើសរើសនេះ ក៏ដូចជាការខិតខំ របស់ស្ថាប័ន ពាក់ព័ន្ធយុវវ័យ នឹងកាន់តែយល់ដឹងបន្ថែមពីសុខភាពបន្តពូជ របស់ពួកគេ វិធី ក្នុងការ ការពារខ្លួន និងជម្រើស ដែលអាចទទួលបាន ប្រសិនបើពួកគេមានផ្ទៃពោះដោយចៃដន្យ ។ ទាំងអស់នេះ គឺដើម្បី ប្រាកដថា យុវវ័យ ជាពិសេសស្ត្រី នឹងអាចពង្រីកសក្តានុពលរបស់ពួកគាត់ ដោយចាប់ផ្តើមបង្កើតគ្រួសារ នៅពេលដែលគាត់ បានត្រៀមខ្លួនរួចរាល់ហើយ៕

 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top